ព្រឹកមិញនេះ ខ្ញុំបានរកឃើញសៀវភៅ « គុកកាមកិលេស » របស់លោក កេង វ៉ាន់សាក់ ហើយ។ ខ្ញុំអានសៀវភៅនេះទើបតែបានប៉ុន្មានទំព័រទេ តែចង់ឆ...
ព្រឹកមិញនេះ ខ្ញុំបានរកឃើញសៀវភៅ «គុកកាមកិលេស» របស់លោក កេង វ៉ាន់សាក់ ហើយ។ ខ្ញុំអានសៀវភៅនេះទើបតែបានប៉ុន្មានទំព័រទេ តែចង់ឆ្លៀតពេលមកសរសេរកំណត់ហេតុនេះបន្តិច ទុកគ្រាន់ជាអនុស្សាវរីយ។
សប្ដាហ៍មុន ខ្ញុំបានផ្ញើសារតាមរយៈ ហ្វេសប៊ុក ទៅកាន់បងបណ្ណារក្សម្នាក់ ព្រោះខ្ញុំឮល្ហៀងៗពីមិត្តរួមការងារគាត់ថា គាត់ឈប់ធ្វើការនៅទីនេះ។ ដើម្បីដឹងឲ្យបានច្បាស់ ទើបខ្ញុំសួរគាត់ពីរឿងនេះដោយផ្ទាល់ ហើយគាត់បានឆ្លើយតបមកខ្ញុំថា គាត់ពិតជាបានសុំលាឈប់រួចរាល់ហើយ តែជាបន្តទៅគាត់នឹងមកបណ្ណាល័យនេះញឹកញាប់តាមដែរអាចធ្វើបាន។
មុននេះ ខ្ញុំបានជួបគាត់ ហើយពួកយើងបានទាំងនិយាយសំណេះសំណាលគ្នាអស់ពេលមួយសន្ទុះធំដែរ។ គាត់ទាញកៅអីមកអង្គុយ ហើយផ្ដើមការសន្ទនាដោយពាក្យមួយឃ្លាថា «ពីមុនជួបគ្នាបានត្រឹមតែញញឹមញញែមដាក់គ្នា! សុខសប្បាយ?» គាត់និយាយដោយទឹកមុខញញឹមនិងសំណើចបន្តិចបន្តួចផង។ គាត់បាននិយាយចែករំលែកជាមួយខ្ញុំខ្លះៗនូវបទពិសោធន៍របស់គាត់។ គាត់ប្រាប់ខ្ញុំថា គាត់ទទួលបានអត្ថប្រយោជន៍និងអ្វីៗល្អៗជាច្រើនពីការបម្រើការងានៅក្នុងបណ្ណាល័យនេះ ជាពិសេសគឺការងារទាំងឡាយដែលតម្រូវឲ្យគាត់ចេញទៅក្រៅ។ គាត់ថា គាត់បានស្វែងយល់ពីបរិយាកាសការងារ ការបង្កើនទំនាក់ទំនង និងស្វែងយល់ពីមជ្ឈដ្ឋានខាងក្រៅ។ គាត់បានផ្ដើមនិយាយអំពីបញ្ហានានាក្នុងសង្គមដែលគាត់បានជួបកន្លងមក។ គាត់លើកឡើងអំពីអំពើពុករលួយនិងការខ្វះខាតក្នុងការផ្ដល់សេវារបស់មន្ត្រីរាជការ។ ខ្ញុំទទួលស្គាល់ពីអ្វីដែលគាត់បានលើកឡើងថា ជារឿងដែលមានពិតក្នុងសង្គមរបស់យើងនាពេលបច្ចុប្បន្ន។ គាត់និយាយថា ខ្ញុំប្រហែលអាចមិនសូវដឹងពីបញ្ហាអសកម្មទាំងនេះទេ បើខ្ញុំបានទៅជួបទទួលសេវាទាំងនោះ ខ្ញុំនឹងយល់កាន់តែច្បាស់។ គាត់និយាយបែបនេះ ដើម្បីបញ្ជាក់ប្រាប់ខ្ញុំថា អ្វីដែលគាត់បានលើកឡើង គឺជាតថភាពនៃសង្គមយើងពិតៗ។ ខ្ញុំខំអះអាងបែបនេះ ប្រហែលគាត់ឃើញខ្ញុំសម្ដែងទឹកមុខភ្ញាក់ផ្អើល ស្របពេលដែលគាត់និយាយពីបញ្ហាទាំងនេះ។ ការពិត ខ្ញុំបានដឹង ហើយក៏ធ្លាប់បានជួបខ្លះដែរពីបញ្ហាអស់ទាំងនោះ។ ខ្ញុំគ្រាន់តែភ្ញាក់ផ្អើលបន្តិចពីសម្ដីដ៏ត្រង់ៗរបស់គាត់។ ខ្ញុំគិតថា បើយុវជនក្រោយៗសុទ្ធតែជាយុវជនដែលស្អប់អំពើពុករលួយនិងមានឆន្ទៈមោះមុតដូចជាគាត់បែបនេះ សង្គមយើងប្រាកដជាក្លាយទៅជាសង្គមដ៏ល្អមួយជាក់ជាមិនខាន។ ខ្ញុំយល់ថា ភាពអសកម្មអាចកើតមាននៅគ្រប់ទីកន្លែង ហើយយើងគ្រប់គ្នាមាននាទីជាអ្នកកែប្រែនូវភាពអសកម្មទាំងនោះឲ្យមកល្អប្រសើរវិញ។ គាត់អាចនឹងយល់ថា ខ្ញុំប្រហែលមិនសូវបានយល់ច្រើនពីតថភាពសង្គម ឬថា ខ្ញុំមានគោលជំហរការការពារអ្នកប្រព្រឹត្តិអំពើអយុត្តិធម៌អស់ទាងនោះ។ ខ្ញុំគ្មានគំនិតនិងគោលជំហរបែបហ្នឹងទេ។ ខ្ញុំគ្រាន់តែចង់ផ្ដល់នូវសារមួយដែលជំរុញឲ្យមានការគិតបែបវិជ្ជមាន។ និយាយឲ្យត្រង់ចុះ ខ្ញុំពិតជាមិនចូលចិត្តអំពើពុករលួយ អយុត្តិធម៌ និងការបង្កបង្កើតឡើងនូវភាពអសកម្មក្នុងសង្គមទាល់តែសោះ។ ខ្ញុំគ្រាន់តែចង់ឲ្យមនុស្សគ្រប់គ្នាក្នុងសង្គមព្យាយាមបែរមកមើលភាពល្អប្រសើរខ្លះៗ ជាជាងព្យាយាមមើលតែភាពអសកម្មដែលកើតមានក្នុងសង្គម។ ខ្ញុំគិតថាភាពអសកម្មទាំងនោះត្រូវការពេលវេលានិងការចូលរួមពីមនុស្សគ្រប់គ្នាក្នុងសង្គម ដើម្បីចូលរួមដោះស្រាយឲ្យបានល្អប្រសើរ។ ទន្ទឹមនឹងការរិះគន់ ចូលកុំភ្លេចលើកយកចំណុចល្អប្រសើរមកនិយាយ ហើយទន្ទឹមនឹងការសរសើរ ចូរកុំភ្លេចផ្ដល់នូវការកែតម្រូវ ដើម្បីឆ្ពោះតៅរកភាពល្អប្រសើរ។
ដោយថ្ងៃនេះ យើងបានជជែកគ្នាច្រើនអំពីភាពអយុត្តិធម៌ ខ្ញុំសុំអនុញ្ញាតផ្ដល់នូវការយល់ឃើញបន្ថែមទៀតតាមរយៈ អត្ថបទមួយផ្សេងទៀត ដែលខ្ញុំនឹងចុះផ្សាយនៅពេលបន្តិចទៀតនេះ។
ជាចុងក្រោយ ខ្ញុំសូមអរគុណនូវអ្វីគ្រប់យ៉ាងដែលគាត់បានចែករំលែកជាមួយខ្ញុំថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា សង្គមយើងនឹងសម្បូរដោយយុវជនដែលមានឆន្ទៈដូចជារូបគាត់កាន់តែច្រើនឡើង។ សូមឲ្យសង្គមជាតិយើងបានប្រកបតែនឹងសេចក្ដីសុខចម្រើនតទៅ។

មតិយោបល់