បុរសអាវសចិត្តខ្មៅភាគទី១៤ ឆ្នាំងណាគ្របនឹង ឪពុករបស់បុរសអាវសមានប្រពន្ធយួនដែរ ដែលធ្លាប់ជួយសង្រ្គោះបងប្អូនខាងប្រពន្ធដែលបែកបាក់គ្នារហូតដល់កូនៗមា...
បុរសអាវសចិត្តខ្មៅភាគទី១៤
ឆ្នាំងណាគ្របនឹង
ឪពុករបស់បុរសអាវសមានប្រពន្ធយួនដែរ ដែលធ្លាប់ជួយសង្រ្គោះបងប្អូនខាងប្រពន្ធដែលបែកបាក់គ្នារហូតដល់កូនៗមានភាពប្រះឆា និង កាប់សម្លាប់គ្នាឥតឈប់ឈរ។
ឪពុករបស់បុរសអាវសបានធ្វើអ្វីៗដើម្បីផ្គាប់ចិត្តប្រពន្ធ និង បងប្អូនខាងប្រពន្ធ រហូតដល់មានពេលមួយនោះហ៊ានផ្តល់ឱកាស និងការស្នាក់អាស្រ័យដល់បងប្អូនខាងប្រពន្ធជ្រកកោន និង ធ្វើដំណើរឆ្លងកាត់ភូមិគ្រឹះដោយសកម្មភាពច្រឡោងខាម។
ចំណេះជិះកឯង
នៅពេលដែលឪពុករបស់បុរសអាវសស្ថិតនៅក្រោមបញ្ជាប្រពន្ធយួននោះ ខ្សែខាងប្រពន្ធបានចូលជ្រៀតជ្រែកគ្រប់សរសៃរឈាមដែលបង្កជារឿងខ្មៅងងឹតមួយហៅថា ៖
ឈាមដាប ពោះដំរី មានផ្លូវគ្មានមនុស្សដើរ មានជណ្តើរគ្មានមនុស្សឡើង និង មានដី គ្មានមនុស្សរស់នៅ ។ ឬសគល់ និងមូលហេតុ រឿងឈាមដាប ពោះដំរីនេះបង្កដោយឪពុករបស់បុរសអាវសមិនទទួលសណ្ដាប់កូនៗដែលបានដឹងពីល្បិចប្រពន្ធ និងឧបាយកល សុីរូងផ្ទៃក្នុង ឬ យុទ្ធសាស្រ្តច្រេះសុីដែក ។
ត្រីឆ្ដោសុីកូនឯង
ឪពុកម្តាយរបស់បុរសអាវសមានភាពទន់ភ្លន់ អត់ធ្មត់ និងបង្ហាញអាការខាងក្រៅហាក់បីដូចជាមនុស្សល្អបរិសុទ្ធណាស់ ប៉ុន្តែ អាការខាងក្នុងវិញ ស្វីងដូចផ្លែល្វា ។ លើសពីនេះ ឪពុករបស់បុរសអាវសក្រោមកលល្បិចរបស់ប្រពន្ធបានសម្លាប់កូនរបស់ខ្លួនយ៉ាងសាហាវ នៅពេលដែលកូនៗគ្រាន់តែផ្តល់យោបល់ និងគំនិតដើម្បីរក្សាភូមិគ្រឹះឲ្យមានភាពរឹងមាំ និងចង់ឲ្យបងប្អូន និងកូនៗមានសេរីភាព និងរស់នៅដោយសេចក្តីថ្លៃថ្នូរ ។
ឃ្លោកលិច អំបែងអណ្តែត
នៅពេលដែលក្នុងភូមិគ្រឹះស្ថិតនៅក្នុងស្ថានភាព ឈាមដាប ពោះដំរី ក្រុមរបស់បុរសអាវសដែលបានជាប់មនោគមវិជ្ជារបស់ប្រពន្ធបានប្រយុទ្ធគ្នាសុីសាច់ហុតឈាម និងបែកបាក់គ្នាជាពីរក្រុម ។ ក្រុមមួយដែលស្លូតត្រង់ និងមិនជាប់សាច់ឈាមខាងប្រពន្ធបុរសអាវសបានទទួលបរាជ័យ រីឯ បុរសអាវស និងគូរកនបានទទួលជ័យជំនះ ឬហៅថា ឃ្លោកលិច អំបែងអណ្តែត ។ ការត្រឡប់ធាតុបែបឬឃ្លោកលិច អំបែងអណ្តែត នៅពេលដែលមានសង្រ្គាមម្តងៗ សូម្បីតែចោរហារយ ចោរលួចគោ ក្មេងខូចក្នុងភូមិសោះក៏មានឱកាសឡើងធ្វើធំដែរ ឬអំបែងអណ្តែត ។
សូមតាមដានភាគទី15 ជាភាគបន្តនៅថ្ងៃស្អែក
មតិយោបល់