បុរសអាវស ចិត្តខ្មៅ ភាគទី៤ តើនរណានៅពីក្រោយបុរសអាវស? បុរសអាវសមានប្រពន្ធពីរដែលប្រពន្ធទី១ក្មេង ក្រីក្រ ជាជនជាតិយួន និងប្រពន្ធទី២ចាស់ តែអ្នកមាន...
បុរសអាវស ចិត្តខ្មៅ ភាគទី៤
តើនរណានៅពីក្រោយបុរសអាវស?
បុរសអាវសមានប្រពន្ធពីរដែលប្រពន្ធទី១ក្មេង ក្រីក្រ ជាជនជាតិយួន និងប្រពន្ធទី២ចាស់ តែអ្នកមានទ្រព្យធនច្រើន ជាជនជាតិចិន។
ប្រពន្ធទីមួយក្មេងស្អាត ក្រ តែងតែចង់បានទ្រព្យធន ផ្ទះ ទឹក ដីឥតឈប់ឈរ រហូតដល់បុរសធ្លាក់ខ្លួនក្រនិងអនាគត បងប្អូន កូនចៅរបស់បុរសអាវស បានក្លាយជាទាសករស្ថិតនៅលើទឹកដីខ្លួនឯង។
ចំណែកប្រពន្ធទី២មានវ័យចាស់ មិនសូវស្អាត តែមានលុយច្រើនហូរហៀរបានផ្គត់ផ្គង់ប្តីពេលដែលប្រពន្ធក្មេងតែងតែទន្ទ្រាននោះ។ ប៉ុន្តែ ប្រពន្ធចាស់ជាអ្នកមានលុយតែងតែប្រើល្បិចហុតទឹកសម្លឹងកាក ឬផ្គត់ផ្គង់លុយច្រើនសម្លឹងមើលមរតករបស់បុរសអាវស។ ទីបំផុត បុរសអាវសបានបាត់បង់មរតកដ៏មានតម្លៃដែលដូនតាបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយដោយសារតែប្រពន្ធចាស់ជញ្ជក់យកគ្មានសល់។
ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច
នៅពេលដែលបុរសអាវស តែងតែខ្លាចប្រពន្ធក្មេង លេងល្បែងជាមួយប្រពន្ធចាស់ ទីបំផុតបុរសអាវសបានបំផ្លាញកេរ្តិ៏មរតក និងទ្រព្យធនអស់គ្មានសល់ និងបន្សល់ទុកនូវទុក្ខវេទនាដល់កូនចៅ។ ខ្លះក្លាយជាស្រ្តីរកសុីផ្លូវភេទ ខ្លះជាទាសករ កូនច្រើនជក់គ្រឿងញៀន កូនខ្លះទៀត ជំពាក់បំណុកគេមិនមានលទ្ធភាពសង កូនខ្លះដើរតែលតោលអត់ការងារធ្វើ និងខ្លះទៀងរស់នៅស្ទើរស្លាប់ស្ទើរ រស់នៅលើទឹកដីខ្លួនឯង។
ពាក្យខ្មែរបានបញ្ជាក់ ប្រាក់ក៏បង់ ថង់ក៏ដាច។
អ្នកនៅពីក្រោយខ្នងបុរសអាវសគឺប្រពន្ធទាំងពីរដែលមានសញ្ជាតិដ៏ទៃផ្យេងគ្នា។ ប្រពន្ធទាំងពីរមិនដែលត្រូវគ្នាម្តងណាឡើយ និងតែងតែឈ្លោះគ្នាដណ្តើមទ្រព្យ និងមរកតដ៏មហាសាលរបស់បុរសអាវស។
នៅមានត ភាគទី៥។
សូមទទួលការរិះគន់ដោយក្តីរីករាយ និងក្តីគោរព។ ខ្ញុំបាទរីករាយ យកចិត្តទុកដាក់អាន និងវិភាគមតិចូលរួមរបស់លោកអ្នកគ្រប់ៗគ្នាប្រកបដោយការគោរព។
សូមអរគុណ
មតិយោបល់