បុរសអាវសចិត្តខ្មៅ ភាគទី៨ ស្វាសីុបាយ លាបមាត់ពពែដើម្បីចោទប្រកាន់ ចាប់ខ្លួន និងសម្លាប់ យមរាជដែលជាឧបករណ៍យន្ត និងជាភ្នាក់ងារ០០៧៥ បានរៀបចំបញ្ជីខ...
បុរសអាវសចិត្តខ្មៅ ភាគទី៨
ស្វាសីុបាយ លាបមាត់ពពែដើម្បីចោទប្រកាន់ ចាប់ខ្លួន និងសម្លាប់
យមរាជដែលជាឧបករណ៍យន្ត និងជាភ្នាក់ងារ០០៧៥ បានរៀបចំបញ្ជីខ្មៅដែលចែកជាខ្មៅខ្វែង ខ្មៅខ្លាំង និងខ្មៅ ដែលជាបញ្ជីរបស់យមបាល ថាតើនរណាត្រូវសម្លាប់ នរណាត្រូវចោទ នរណាត្រូវដាក់ក្នុងការតាមដាន សើុបអង្កេត និង នរណាត្រូវដាក់ ពន្ធនាគារឥតជញ្ជាំង។
យមរាជបានចាប់ផ្តើមធ្វើការប្រមាន គំរាមកំហែង សម្លុត និងអនុវត្តបង្ហាញករណីខ្លះៗដើម្បីឲ្យឥទ្ធិពលកាន់តែខ្លាំង និងមានប្រសិទ្ធិភាព។ សម្លុតមួយគំរាមមួយរយ និង សម្លាប់មួយដើម្បីគ្រប់គ្រងរាប់ពាន់ករណី។
កូនៗរបស់បុរសអាវសចាប់ផ្តើមរងទុក្ខវេទនាគ្រប់បែបយ៉ាង និងចាប់ផ្តើមបង្កើតវប្បធម៌លាបពណ៌គ្នាទៅវិញទៅមកដើម្បីខ្លួនទទួលបានតំណែង លុយ និងទ្រព្យធនពីឪពុកផង និងឲ្យមានការសង្ស័យគ្នាទៅវិញទៅមកផង។
សុខចិត្តស្ថិតក្រោមបាតជើងមនុស្សម្នាក់ ដើម្បីអាចមានលទ្ធភាពជាន់ឈ្លីមនុស្សរាប់លាននាក់។ ទ្រឹស្តីយមរាជ
វប្បធម៌លាបពណ៌បានបន្តដោយយមបាល តាមបញ្ជារពីប្រពន្ធទីមួយដើម្បីកុំឲ្យកូនៗមានការរួមគ្នា និងមានឱកាសកែតម្រូវឪពុកឲ្យដោះដៃចេញពីប្រពន្ធទាំងពីរទៅយកប្រពន្ធស្អាតស្អំម្នាក់ដែលអាចជួយសង្គ្រោះកូនៗគាត់បាន។
តើកូនៗមានឥទ្ធិពលលើឪពុកបែបណាទៀតដើម្បីរួចផុតពីប្រពន្ធទាំងពីរបាន សូមតាមដានភាគទី៩ បន្ត។
មតិយោបល់