បុរសអាវស ចិត្តខ្មៅ ភាគទី៩ ស្រឡាញ់គ្នាពេលគ្រាក្រ ទ្រព្យសម្បត្តិលម្អ បង្កសង្រ្គាម បុរសអាវសមានមិត្តជិតស្និទ្ធច្រើន ខ្លះមេកង ខ្លះកងឈ្លប ខ្លះផ្...
បុរសអាវស ចិត្តខ្មៅ ភាគទី៩
ស្រឡាញ់គ្នាពេលគ្រាក្រ ទ្រព្យសម្បត្តិលម្អ បង្កសង្រ្គាម
បុរសអាវសមានមិត្តជិតស្និទ្ធច្រើន ខ្លះមេកង ខ្លះកងឈ្លប ខ្លះផ្ការីកគ្រប់រដូវ ខ្លះយួនខ្មែរ ខ្លះខ្មែរយួន ខ្លះខ្សែចិន និងខ្លះទៀតជាជនជាតិខ្មែរដើម ។ នៅគ្រាក្រ មិត្តជិតស្និទ្ធមានការគោរព និងស្រឡាញ់គ្នាណាស់ និងផ្តល់ភាពអត់ឱនឲ្យគ្នាទៅវិញទៅមក តែក្រោយមក ក៏ចាប់ផ្តើមមានបាន ក្បត់គ្នា រហូតដល់ចុងក្រោយ បុរសអាវសពិបាករកមិត្តស្មោះត្រង់ម្នាក់នៅក្បែរខ្លួន ។ ម្នាក់ៗលោភលន់ និងធ្វើជាឈ្លើងជញ្ជក់ឈាមភូមិគ្រឹះមិនចេះឆ្អែត។ ទីបំផុត មិត្តរបស់បុរសអាវសបានរៀបផែនការបញ្ជូនកូន ចៅ ប្រពន្ធរត់ចោលបុរសអាវសស្ទើរតែគ្មានសល់ ។ បុរសអាវសក៏ចាប់ផ្តើមកំចាត់អ្នកជំនួញដែលមិនមានចិត្តស្មោះទាំងនោះម្តងមួយៗ។
ទោះជាយ៉ាងណាក៏ដោយ បុរសអាវសមានភាពវ័យឆ្លាត បានរៀបចំផែនការជំនួញរាប់រយក្នុងការដាក់ផុងតាមរយៈអ្នកជំនួញល្បីៗដោយមិនចាំបាច់ត្រាផាសីុចូលលួងឡើយ ។ គ្រប់ជំនួញទាំងអស់បុរសយើងមានភាគហ៊ុនច្រើនដែលជាល្បិចបិទបាំងកូនៗរបស់ខ្លួនមិនឲ្យដឹង លើកលែងតែកូនៗដែលមានភាពវ័យឆ្លាត។ ជាអកុសល ជំនួញមួយចំនួនធំដែលជាដង្ហើមភូមិគ្រឹះបានក្លាយជារបស់ប្រពន្ធទី១ និង ស្ទើរតែពិបាកដកខ្លួននៅពេលដែលជំនួញទាំងនោះមិនសូវបម្រើឲ្យប្តី បែរជាផ្គត់ផ្គង់តែខ្សែខាងប្រពន្ធទៅវិញ។
ដៃលូកមិនដល់ កុំចាប់ឱកាស។
បុរសអាវសមានការមិនសប្បាយចិត្ត ក៏លែងផ្តល់ឱកាសដល់មិត្តជិតស្និទ្ធមួយចំនួន ចាប់ផ្តើមរៀបចំជំនួញដោយខ្លួនឯងតាមរយៈកូនបង្កើតដើម្បីជាប្រភពផ្គត់ផ្គង់ភូមិគ្រឹះដោយមិនចាំបាច់ត្រាផាសុីដល់លួងឡើយ។
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
កូនៗមានក្តីសង្ឃឹមថា កូនៗបង្កើតរបស់បុរសអាវស ប្រាកដជាមានឥទ្ធិពលលើឪពុក និងអាចជំរុញឲ្យប្រពន្ធទាំងពីរចាកចេញពីឪពុករបស់ខ្លួនដោយក្តីរីករាយ និងឪពុករបស់ខ្លួនអាចរៀបការជាមួយប្រពន្ធទី៣ដោយសិទ្ធិ និងអាចជួយសង្រ្គោះសាច់ឈាមរបស់ខ្លួនឲ្យផុតពីក្តីវេទនា។ តែជាអកុសល ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ និងកូនបង្កើតបានបង្កើតភាពសាហាវជាងឪពុកដោយឆ្លងជម្ងឺរាំរ៉ៃដែលពិបាកព្យាបាល និង ទទួលវប្បធម៌ពីម្តាយទី១ និងទី២ដោយពុំដឹងខ្លួន។ ជំនួញរបស់កូនៗមិនត្រឹមតែរកសុីកាប់ចាក់គ្នាឯងដែលមានវ័យប្រហាក់ប្រហែលគ្នាដ៏សាហាវនោះទេ ប៉ុន្តែថែមទាំងកំពុងរកល្បិចកាប់ចាក់ជាមួយជំនួញរបស់មិត្តជិតស្និទ្ធរបស់ឪពុកថែមទៀត។ ពាលសុីពាល
ជម្ងឺឆ្លងតាមពូជ
សូមបងប្អូនមេត្តាជួយតាមដាន និងផ្តល់គំនិតដោយក្តីអនុគ្រោះ។
ពហុមតិជាតម្រូវការចាំបាច់របស់សង្គមខ្មែរ។
សូមមេត្តាជួយតាមដានភាគទី១០បន្តទៀតនៅថ្ងៃស្អែកនេះ
Play at Aloha Casino in the new online casino league
ReplyDeleteAloha authentic air jordan 13 shoes Online Casino is one of the few online casino games that 샌즈 카지노 3 만 have 도레미시디 출장샵 been launched, 더킹카지노 주소 but it also features a progressive jackpot that will be 토토사이트