បុរសអាវស ចិត្តខ្មៅ ភាគទី១០ ចិត្តខ្មៅមានអត្តន័យបែបណា? សូមពន្យល់ខាងក្រោម សម្តីសជាតិ មារយាទសត្រកូល សំនៀងភាសា សប្រាប់ឲ្យគេស្គាល់ប្ញកពាមារយាទសម...
បុរសអាវស ចិត្តខ្មៅ ភាគទី១០
ចិត្តខ្មៅមានអត្តន័យបែបណា? សូមពន្យល់ខាងក្រោម
សម្តីសជាតិ មារយាទសត្រកូល
សំនៀងភាសា សប្រាប់ឲ្យគេស្គាល់ប្ញកពាមារយាទសម្រាប់ឲ្យគេស្គាល់ពូជត្រកូល ។ ពាក្យសម្តីមនុស្សដែលមានសុចរិតភាពខ្ពស់មានភាពសុីគ្នាច្រើនជាមួយកាយ វាចា និងការប្រព្រឹត្តល្អ។
បុរសអាវសរៀនសូត្របានតិចតួចបំផុត និងមានឥរិយាបទ ចរិត ចរិយាមារយាទ ឆេវឆាវ ឆាប់ខឹង ឆាប់ជឿ និងកាចសាហាវ គ្មានមេត្តាធម៌ ។ លើសពីនេះមនុស្សនេះហ៊ានបញ្ជាឲ្យមិត្តជិតស្និទ្ធសម្លាប់មនុស្សគ្មានវិញ្ញាណ និងគ្មានការពិចារណា។ ប៉ុន្តែ បុរសអាវសមានចំណុចពិសេសត្រង់ ឆ្លាត ឈ្លៀសវៃ ម៉ត់ចត់ ល្អិតល្អន់ និងមានយុទ្ធសាស្រ្តច្រើន ។ តែជាភ័ព្វសំណាងអាក្រក់ត្រង់ថាចូលចិត្តប្រើភាពឈ្លៀសវៃរបស់ខ្លួនក្នុងផ្លូវអាក្រក់ ។ បុរសអាវសចូលចិត្តកម្រើកដោយទោមនស្ស និង នៅពេលមានអ្វីមកប៉ះចក្ខុទ្វារនាំឲ្យក្តួលក្តៅចិត្តឡើង។
លើសពីនេះបុរសអាវសមានសំណាងមិនល្អមួយទៀតត្រង់ថាមិនមានអ្នកប្រឹក្សាល្អ និង មានគុណភាពខ្ពស់ មានតែមិត្តជិតស្និទ្ធលោភលន់ដែលគិតតែប្រយោជន៍សួនតួ។ ជាញឹកញាប់ បុរសអាវសតែងតែវាយតម្លៃខុសឆ្គងលើអ្នកប្រព្រឹត្តមកលើខ្លួន ដោយមានមនុស្សជិតស្និទ្ធច្រើនដើម្បីផលប្រយោជន៍ ក៏ព្យាយាមលាបពណ៌ ផលិតកំហុសដើម្បីទំលាក់លើអ្នកដទៃ ។ ការសម្រេចចិត្តរបស់បុរសអាវសដោយខ្វះព័ត៌មានពិតប្រព្រឹត្តខុសឆ្គងច្រើន ។
បុរសអាវសមានឱកាសមហាសាល ករណីមានការគិតត្រូវ និងរៀបចំក្រុមបាល់ទាត់ត្រូវ លេងសាមគ្គីគ្នា លេងជាក្រុម និង បង្កភាពរលូន ។
ជាងមិនកើតទៅបន្ទោសដែក
ជាងដែកដែលគ្មានជំនាញ គ្មានសមត្តភាព និងទេពកោសល្យ ក៏មានអារម្មណ៍ថា ខ្លួនគេមានបច្ចេកទេសខ្ពស់ និងគ្រប់គ្រាន់ ។ ពេលណាឆ្នៃដែកឲ្យទៅជាកាំបិតពូថៅមិនកើត គេថាមកពីដែកអន់ពេកបានជាឆ្នៃពុំកើត ។ តាមពិតជាងទេដែលអន់ ។ ក្នុងអត្តន័យនេះចង់សំដៅដល់បុរសអាវសដែលមិនសូវចេះធ្វើការគ្រប់គ្រងភូមិគ្រឹះបានល្អ និងបង្កឲ្យកូនៗរស់ដោយទុក្ខវេទនា រស់នៅជាទាសភាព តែងតែស្តីបន្ទោសដល់អ្នកដ៏ទៃ និង នៅតែអួតអាងថាខ្លួនមានសមត្តភាពខ្ពស់។
សូមតាមដានភាគទី១១
មតិយោបល់