បុរសអាវស ចិត្តខ្មៅ ភាគទី១១ ចិនមិនចោលក្បួន យួនមិនចោលពុត ប្រពន្ធទីមួយដែលជាជនជាតិយួនមានរូបសម្រស់សស្អាត ផ្អែមល្ហែម ទន់ភ្លន់ អត់ធ្មត់ ចំណាយសាច់...
បុរសអាវស ចិត្តខ្មៅ ភាគទី១១
ចិនមិនចោលក្បួន យួនមិនចោលពុត
ប្រពន្ធទីមួយដែលជាជនជាតិយួនមានរូបសម្រស់សស្អាត ផ្អែមល្ហែម ទន់ភ្លន់ អត់ធ្មត់ ចំណាយសាច់ស្រស់ ឈាមស្រស់របស់កូនៗក្រមុំខ្លួនឯង បងប្អូនឯងមិនស្តាយស្រណោះ និង លួងលោម អន្ទងចិត្តបុរសអាវស មិត្តជិតស្និទ្ធ និងថែមទាំងកូនៗបង្កើតរបស់បុរសអាវស ប្រកបដោយឧបាយកល និងកលល្បិច ធ្វើយ៉ាងណាឲ្យតែបានភូមិគ្រឹះរបស់បុរសអាវស។
ក្តៅសុីរាក់ ត្រជាក់សុីជ្រៅ កងឈ្លបមិននៅ ផ្លូវមកដល់ជណ្តើរ
នៅខាងក្នុងល្វីងដូចផ្លែល្លា ដួងចិត្តត្រជាក់ តែព្រៃផ្សៃ សាហាវ ឃោរឃៅខ្លាំងណាស់ ដូចជាបីសាចជញ្ជក់ឈាមដែលព្យាយាមជញ្ជក់ឈាមបន្តិចម្តងៗ មួយថ្ងៃបានជ្រុងភូមិនេះ មួយថ្ងៃបានជ្រុងភូមិនោះ មួយឆ្នាំបានបន្តិច មួយឆ្នាំទៀតបានដំបូកមួយ មួយឆ្នាំបានត្រពាំងទឹកមួយ មួយឆ្នាំបានស្រែចម្ការ និងនៅតែបន្តជារៀងរាល់ថ្ងៃ ។ បុរសអាវសក៏មានការក្តៅក្រហាយក្នុងចិត្តឥតឧបមាផងដែរ តែ
ហាស្លាក់ ខ្ជាក់ស្លែង ហាប៉ះកូនប្រពន្ធខ្លួនឯង ចំបែងប្រាណ
នាងមិនបានស្រឡាញ់បុរសអាវសដោយចិត្តស្ម័គ្រស្មោះនោះទេតែផ្ទុយទៅវិញការស្រឡាញ់គ្រាន់តែបោកបុរសអាវសដើម្បីចង់គ្រប់គ្រងភូមិគ្រឹះ និង ទ្រព្យធនរបស់បុរសអាវសតែប៉ុណ្ណោះ ។
ហុតទឹកសម្លឹងកាក ទាញចង្វសក្រាក សម្លឹងភូមិគ្រឹះ
មួយថ្ងៃៗប្រពន្ធទីមួយតែងតែរៀបចំល្បិចកលដើម្បីលេបយកភូមិគ្រឹះរបស់បុរសអាវសនិងចង់បំបាត់ទាំងអត្តសញ្ញាណ ភូមិគ្រឹះទៀតផង ។ នាងតែងតែធ្វើទុក្ខបុកម្នេញដល់កូនៗរបស់បុរសអាវសនៅពេលដែលកូនៗបានព្យាយាមតាមទាន់នៅល្បិចកលរបស់នាង បើមិនចាប់យកទៅឃុំឃាំងក្នុងភូមិ ឬក៏បញ្ជូនទៅឃុំនៅផ្ទះប្រពន្ធ ឬ កំចាត់មិនឲ្យនៅផ្ទះបានសុខឡើយ។
យុទ្ធសាស្រ្តថ្មីបន្ថែមរបស់ប្រពន្ធទី១ គឺក្តោបក្តាប់សេដ្ឋកិច្ច ជំនួញរបស់បុរសអាវស ។ នៅពេលដែលបុរសអាវសចាប់ផ្តើមរៀបចំរបងផ្ទះឬ ភូមិគ្រឹះតាមបញ្ជា និងការចង្អុលបង្ហាញរបស់ប្រពន្ធទីមួយ។ ការចង់បានភូមិបន្តិចម្តងៗ មានភាពកាន់តែចង្អៀតនោះ ប្រពន្ធទីមួយក៏ចាប់ផ្តើមប្រតិបត្តិការយុទ្ធសាស្រ្តថ្មីនេះ ។
គោបាត់ទើបធ្វើរបង ភូមិ ផ្ទះអូនបង ចងចិត្តប្រុសថ្លៃ
ជំនួញធំៗរបស់បុរសអាវសត្រូវបានបងប្អូនប្រពន្ធទីមួយកាន់កាប់ស្ទើរតែទាំងស្រុង រួមទាំងប្រពន្ធបាននាំបងប្អូន កូនចៅមករកសុី ធ្វើការ ស្នាក់នៅពេញភូមិគ្រឹះ និងបង្ខំបុរសអាវសឲ្យទទួលខុសត្រូវ និងចុះបញ្ជីក្នុងសៀវភៅគ្រួសាររបស់បុរសអាវសដូចកូនៗបង្កើតផងដែរ ។
ចុះទឹកក្រពើឡើងលើខ្លា ទៅណាមកណា ជួបតែបងប្អូនប្រពន្ធទីមួយរបស់បុរសអាវស ។
សូមតាមដានភាគទី១២ តើប្រពន្ធទី២ ឬចេញពីក្រពើ ជួបខ្លាមានភាពសាហាវបែបណា ?
មតិយោបល់