$show=/search

$show=phone

$code: Links

$hide=phone

$show=search

រឿង​បុរស​ពាក់​អាវ​ស​តែ​ចិត្ត​ខ្មៅ ភាគ​ទី​១២ (កែម ឡី)

បុរសអាវសចិត្តខ្មៅ ភាគទី១២ ស្រឡាញ់មេបំពេដល់កូន ជាល្បិចសុីជម្រៅរបស់ប្រពន្ធទី២ បុរសអាវសមានឪពុកម្តាយជាអ្នកចូលចិត្ត រួមរស់ដោយរងគ្រោះ និង ជួយសង្...


បុរសអាវសចិត្តខ្មៅ ភាគទី១២

ស្រឡាញ់មេបំពេដល់កូន ជាល្បិចសុីជម្រៅរបស់ប្រពន្ធទី២

បុរសអាវសមានឪពុកម្តាយជាអ្នកចូលចិត្ត រួមរស់ដោយរងគ្រោះ និង ជួយសង្គ្រោះដោយប្រពន្ធទី២តាំងពីដើមមក ។ ឪពុកម្តាយរបស់បុរសអាវសសុខចិត្តឲ្យបងប្អូនប្រពន្ធទី២ បើកយុទ្ធនាការសម្លាប់កូន ចៅ ខ្លួនឯងដោយក្តីរន្ធត់ និងឃោរឃៅបំផុត ឲ្យតែបានកម្ទេច និងសងសឹកដល់កូនក្បត់ខ្លួនឯងម្នាក់ឬ ពីរនាក់តែប៉ុណ្ណោះ ។

តាមពិតកូនចៅមិនក្បត់ឪម៉ែទេ គ្រាន់តែចង់ឲ្យឪពុកម្តាយរបស់បុរសអាវសដកខ្លួនចេញពីការជាប់ផុងពីប្រពន្ធទី១ និង ឲ្យអាណាព្យាបាលរបស់ប្រពន្ធទី១ជ្រកកោនក្នុងការប្រយុទ្ធជាមួយស្ត្រីទី៣តែប៉ុណ្ណោះ ។

ប្រពន្ធទីពីរ ជាប្រពន្ធចាស់ អ្នកមាន និងមានឥទ្ធិពលលើបុរសអាវស នាងមានភាពទន់ភ្លន់ ស្វិតស្វាយ សុីជម្រៅ តែសាហាវ ។ នាងមិនចង់បានភូមិគ្រឹះរបស់បុរសអាវសទាំងមូលទេ តែចង់បានមរតកដ៏មហាសាលរបស់ដូនតាបុរសអាវសនិងចង់ឲ្យបុរសអាវសស្ថិតនៅជាទាសករស្នេហ៍ជារៀងរហូត ។ ជាទូទៅនាងតែងតែប្រើប្រាស់ដៃទាំងពីររបស់បុរសអាវសឲ្យគាបសង្កត់លើបងប្អូនបង្កើតរបស់នាងផ្ទាល់ដែលបានបែកផ្ទះទៀតផង ។

នាងតែងប្រើយុទ្ធសាស្រ្ត ស្រឡាញ់ម្តាយ បំពេកូន

ស្រឡាញ់ម្តាយត្រូវតែថ្នាក់ថ្នមកូន ឬ យកកូនធ្វើជាធ្នាក់ ។ ដើម្បីឈានដល់ម៉ែ គេត្រូវយកកូនធ្វើជាធ្នាក់ ។ ដំបូងគេត្រូវយកនំចំណី ឬបាយឡុកបាយឡ លុយកាក់ដ៏ច្រើន ដែលជារបស់កូនចូលចិត្តទៅផ្ញើកូនតូចជាញយៗ ។ ជាពិសេសបើអាចធ្វើបានគេត្រូវចេះបីបមថ្នមថ្នាក់កូនៗ និងដូនតារបស់បុរសអាវស ។ ចំណែកម៉ែគេមិនបាច់ចែប៉ប្រែពេកទេ ព្រោះតែការថ្នាក់ថ្នមកូន ការជិតស្និទ្ធស្នាលនឹងកូនវាមានឥទ្ធិពលជាងការស្និទ្ធស្នាលជាមួយនឹងម៉ែទ្វេដងទៅទៀត ។

ឪពុកម្តាយរបស់បុរសអាវសបានជាប់អន្ទាក់ស្នេហ៍របស់ប្រពន្ធទី២ប្រកបដោយក្តីវេទនាផ្លូវចិត្ត និងត្រូវតែជួយស្រោចស្រង់ ។

ប៉ុន្តែ ឪម៉ែបុរសអាវសមានភាពអាត្មានិយម សង្ងំសុខតែឯង ទុកឲ្យកូន ចៅរបស់បុរសអាវសវេទនា ។ លើសពីនេះបុរសអាវសបានដាក់គុកឪពុកម្តាយខ្លួនឯងដែលមិនអាចមានឱកាស និងមានសេរីភាពអាចជួយកូនចៅខ្លួនឯងបាន ។

ហុតទឹក សម្លឹងកាក ទាញចង្វាក្រាក សម្លឹងមរតកក្នុងភូមិគ្រឹះ

ប្រពន្ធទី២ធ្វើអ្វីៗគ្រប់យ៉ាង ផ្គត់ផ្គង់តាមតម្រូវការដល់ឪពុកម្តាយ និងបុរសអាវស តែខាងក្នុងបានជញ្ជក់ឈាម ឆ្អឹង និងលេបត្របាក់មរតកក្នុងភូមិគ្រឹះគ្មានសល់ ។ ផ្ទុយពីទ្រឹស្តីខាងលើ ប្រពន្ធទី២បានយកចិត្តទុកដាក់លើតែឪពុកម្តាយរបស់បុរសអាវស និងបុរសអាវស ប៉ុន្តែបង្កភាពក្តីក្រហាយ និងរំលោភលើកូនៗរបស់បុរសអាវសប្រកបដោយព្រៃផ្សៃបំផុត ។

ចុះទឹកក្រពើ ឡើងលើខ្លា ចូលមើលវេហា មានតែបងប្អូនប្រពន្ធទី២រស់នៅ ។

ល្បិចរបស់ប្រពន្ធទី២ត្រូវមានអ្នកជំនាញជួយមើលទើបដឹង និងអាចដោះខ្លួនចេញបាន ។

ដូនតារបស់បុរសអាវសបានបន្សល់ទុកមរតកដ៏មហាសាល កេរ្តិ៏ឈ្មោះល្បីសុះសាយ ប៉ុន្តែឪពុកម្តាយបុរសអាវស និងបុរសអាវសមានប្រពន្ធយួនដូចគ្នា ត្រូវបានប្រពន្ធលួងលោមយកគ្មានសល់ ព្រមទាំងប្រពន្ធបុរសអាវសបានយកដីភូមិគ្រឹះបន្តិចម្តងៗ និងមរតកដែលដូនតាបន្សល់ទុក ។ លើសពីនេះ អភ័ព្វ បុរសអាវសមានជម្លោះជាមួយកូនៗគ្មានថ្ងៃលុះ និង មានកេរ្តិ៏ឈ្មោះមិនល្អ ។

សូមបន្តតាមដានភាគទី១៣ នៅថ្ងៃស្អែក

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: រឿង​បុរស​ពាក់​អាវ​ស​តែ​ចិត្ត​ខ្មៅ ភាគ​ទី​១២ (កែម ឡី)
រឿង​បុរស​ពាក់​អាវ​ស​តែ​ចិត្ត​ខ្មៅ ភាគ​ទី​១២ (កែម ឡី)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit3BxOkqq1fKQGYvt1wkcpkGfMp177H5sIBOKONiSiQue6N9GF1QgjkI1B0q-4XQvSz72_iGQdJZwCMdpeC51A8JWut-2DFya_-4_wxO1Jk7BI0WJr0SnVuez07bFTPsMRoIeaSgPSDRFt/s1600/13626971_558219307684094_6801389952100918752_n.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit3BxOkqq1fKQGYvt1wkcpkGfMp177H5sIBOKONiSiQue6N9GF1QgjkI1B0q-4XQvSz72_iGQdJZwCMdpeC51A8JWut-2DFya_-4_wxO1Jk7BI0WJr0SnVuez07bFTPsMRoIeaSgPSDRFt/s72-c/13626971_558219307684094_6801389952100918752_n.jpg
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2018/07/man-white-shirt-black-heart-12-kem-ley.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2018/07/man-white-shirt-black-heart-12-kem-ley.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content