បុរសអាវស ចិត្តខ្មៅ ភាគទី៧ អូសទូកពុំឲ្យល្អាន ចាប់ត្រីបានពុំឲ្យល្អក់ទឹក ៖ នៅពេលដែលប្រពន្ធទី១ និងទី២ របស់បុរសអាវស ប្រើប្រាស់ល្បិចកលក្នុងការរ...
បុរសអាវស ចិត្តខ្មៅ ភាគទី៧
អូសទូកពុំឲ្យល្អាន ចាប់ត្រីបានពុំឲ្យល្អក់ទឹក ៖
នៅពេលដែលប្រពន្ធទី១ និងទី២ របស់បុរសអាវស ប្រើប្រាស់ល្បិចកលក្នុងការរំលោភភូមិគ្រឹះដ៏ស្តុកស្តម្ភ និងជាទឹកដីសុវណ្ណភូមិដោយសន្សឹមៗ និង ដោយយុទ្ធសាស្រ្តនោះ កូនៗរបស់បុរសអាវសបានចាប់ផ្តើមដាក់សម្ពាធដល់ឪពុក និង បង្ខំឲ្យឪពុកដោះដៃចេញពីកលល្បិចនេះ តែបុរសអាវសមិនអាចធ្វើបានដោយសារតែខ្លួនធ្លាក់ក្នុងកាមទេពជ្រៅពេក ក៏សម្រេចចិត្តដើរមួយជំហានទៀតគឺ រកមនុស្សជំនិតដែលជា យមរាជ ឬពួកយមបាល សម្រាប់ជាអាវុធដ៏មុតស្រួចក្នុងការឆ្លើយតបទៅកូនៗរបស់បុរសអាវសដោយឥតវិញ្ញាណ ។
កូនៗរបស់បុរសអាវស ចាប់ផ្តើមឆ្ងល់ថា ហេតុអ្វីបានជាពួកនេះសាហាវ ឃោរឃៅយ៉ាងដូចនេះ បើខ្លួនជាជនរួមឈាមសោះ។
តាមពិតយមរាជាកូនកាត់យួន គឺឪពុកជាជនជាតិខ្មែរ និងជាវេជ្ជបណ្ឌិតបានស្លាប់យូរណាស់មកហើយ និងម្តាយជាជនជាតិយួនរស់នៅក្រៅប្រទេស។ ក្រុមនេះហាក់បីដូចជាធ្វើដំណើរស្របជាមួយម្តាយដែលអនុវត្តគោលការណ៍ សសឥ បន្ត និង ប្រើប្រាស់នូវបញ្ជីខ្មៅ និងវប្បធម៌លាបពណ៌សម្រាប់សម្លាប់មិត្តជិតស្និទ្ធ និង កូនៗ របស់បុរសអាវសក្នុងគោលដៅយកភូមិគ្រឹះ និងទ្រព្យធនរបស់បុរសអាវសដោយមិនឲ្យដឹងដាន ។ ពាក្យខ្មែរយើងបានបកស្រាយថា អូសទូកពុំឲ្យល្អាន ចាប់ត្រីបានពុំឲ្យល្អក់ទឹក។
ពាក្យចាស់បានប្រាប់ថា កាលណាមានសត្វក្រពើកំបុតកន្ទុយនៅក្នុងទឹក វាកាចសាហាវខ្លាំងណាស់ ពេលសត្វស្រុកចុះផឹកទឹក វាតែងតែខាំសុីដោយអំពើឃោរឃៅបំផុត។
តើកូនៗរបស់បុរសអាវសរៀបចំយុទ្ធសាស្រ្តបែបណា? និង យមរាជបានប្រើល្បិចយ៉ាងណាខ្លះមកលើកូនៗដ៏ស្លូតត្រង់របស់បុរសអាវស ? តភាគទី៨
សូមអរគុណ។ រាល់យោបល់របស់អ្នក ខ្ញុំបាទបានអានដោយការគិត និងវិភាគ បើទោះជាយោបល់ខ្លះអសីលធម៌ក៏ដោយ។
មតិយោបល់