បុរសអាវស ចិត្តខ្មៅ ភាគទី៦ ចាប់ត្រីដែលមានធ្មុងមុតស្រួចមានពិស ដោយដៃពីរមិនមែនជាការងាយស្រួលសម្រាប់បុរសអាវសឡើយ។ ឬជិះទូកពីរក្នុងពេលតែមួយនៅកណ្តាល...
បុរសអាវស ចិត្តខ្មៅ ភាគទី៦
ចាប់ត្រីដែលមានធ្មុងមុតស្រួចមានពិស ដោយដៃពីរមិនមែនជាការងាយស្រួលសម្រាប់បុរសអាវសឡើយ។ ឬជិះទូកពីរក្នុងពេលតែមួយនៅកណ្តាលមហាសមុទ្រ ដែលមានខ្យល់ព្យុះ ភ្លៀងផងនោះអាចត្រូវបានលិច ឬមហន្តរាយមិនខានឡើយ។
តាមពិតទៅ ភាពគ្រោះថ្នាក់របស់បុរសអាវស និងក្រុមគ្រួសារទាំងមូល ត្រូវបានស្ត្រីទីបីដែលមានសម្រស់ស្រស់ ស្អាត អ្នកមានអំណាច មានទ្រព្យមហាសាល និងមានមិត្តភក្តីច្រើនរាប់អាន និងជួយជ្រុំជ្រែងបុរសអាវស និងកូនៗផងដែរ តែបុរសមានភាពមានះនិងគំរាមបកទៅស្រី្តដែលមានចិត្តល្អ ទន់ភន់ អត់អោន មានព្រហ្មវិហារធម៌ មេត្តា ករុណា មិនចេះប្រើល្បិចកល គោរពសិទ្ធិអ្នកដ៏ទៃ និងផ្តល់ក្តីស្រឡាញ់ ទៅវិញយ៉ាងចាស់ដៃ។
ធ្វើគុណបានទោស
មិនមែនបុរសមិនចង់កែប្រែ និងមិនដឹងថាមានភាពគ្រោះថ្នាក់នោះទេ តែដោយសារតែប្រពន្ធយួនបង្វក់ ប្រើឧបាយកល កលល្បិច គំរាម និងមានអ្នកតាមដាន សេីុបអង្កេតសកម្មភាពប្តីជាប់ជានិច្ច។ លើសពីនេះ ប្រពន្ធយួនបាននាំបងប្អូនរបស់ខ្លួនច្រើនហួសហេតុមករស់នៅ ធ្វើការ និងរកសុីនៅក្នុងភូមិគ្រឹះរបស់បុរសអាវស។
កាន់តែរើ ចំណងកាន់តែតឹង។ ចំណែកប្រពន្ធទី២ ជាស្រ្តីមានភាពទន់ភ្លន់ តែសុីជម្រៅដែលប្រើឥទ្ធិពលអំណាច និងទឹកប្រាក់ ហាមមិនឲ្យមានទំនាក់ទំនងជាមួយស្រី្តទី៣ជាដាច់ខាត។ កុំថាឡើយស្រ្តីទី៣ សូម្បីតែបងប្អូនបង្កើតរបស់ស្រ្តីទី៣ក៏ត្រូវបានហាមមិនឲ្យទាក់ទងដោយចំហដែរ។
ម្តងជាពីរដង បុរសអាវសបានលួចទាក់ទងស្រ្តីទីបីដើម្បីលោតចេញពីប្រពន្ធទាំងពីរ តែហាក់ដូចជាហួសពេលបន្តិចទៅហើយ។ បុរសបានទទួលជម្ងឺម៉្យាងដែលសាហាវ រាតត្បាតដែលពិបាកព្យាបាលបំផុត។
តើបុរសអាចចេញផុតពីប្រពន្ធទាំពីរដោយរបៀបណា ?
សូមតាមដានភាគទី៧
សូមទំនាក់ទំនងតាម ០១២ ៧៨ ៧០ ៨៤
kem_leyresearcher@yahoo.com
មតិយោបល់