គិតសិក្សាមុនស្នេហាម៉ុម (បទពាក្យ៧) ពាក្យចាស់ចែងចងជាសម្ដី កុំស្រឡាញ់ស្រីវ័យសិក្សា ត្រូវចៀសឲ្យឆ្ងាយល្បែងស្នេហា...
គិតសិក្សាមុនស្នេហាម៉ុម
(បទពាក្យ៧)
(បទពាក្យ៧)
ពាក្យចាស់ចែងចងជាសម្ដី
កុំស្រឡាញ់ស្រីវ័យសិក្សា
ត្រូវចៀសឲ្យឆ្ងាយល្បែងស្នេហា
វ័យស្វែងវិជ្ជាត្រូវប្រៀងប្រិត។
រឿងរ៉ាវជីវិតពិតសំខាន់
គិតឲ្យជាក់ស្បាន់ផ្លូវជីវិត
កុំឡើយផ្ដេកផ្ដួលតាមតែចិត្ត
សិក្សាត្រូវគិតមុនស្នេហ៍ម៉ុម។
ត្រូវខំជញ្ជូនស្វែងវិជ្ជា
ការកិច្ចនានាឲ្យស្ទាត់ហំ
ប្រឹងរៀនប្រឹងសូត្រប្រឹងសន្សំ
ចំណេះឧត្ដមដាក់ក្នុងខ្លួន។
រៀនឲ្យចេះអស់សព្វវិជ្ជា
ផ្លូវលោកធម្មាឲ្យមាំមួន
ឲ្យចេះប្រាកដជាប់ក្នុងខ្លួន
ស្វះស្វែងជញ្ជូនកុំឲ្យស្បើយ។
រឿងស្នេហ៍ស្រីម៉ុមទុកមួយឡែក
ផ្អាកទុកចាំស្អែកកុំខ្វល់ឡើយ
សិក្សារឿងធំគិតឲ្យហើយ
វិជ្ជាដល់ត្រើយគិតស្នេហ៍ម៉ុម ។
កោះធំ, ២៦ សីហា ២០១៥
ស្មេរ៖ ហេង-រង្សី
មតិយោបល់