ឱ! កោះធំអឺយ... (បទពាក្យ៧) ឱ! ស្រុកកោះធំខ្ញុំស្រណោះ ជាដែនដីកោះកំណើតជា ឲ្យស្គាល់សូរ្យសែងមេឃបូព៌ា ស្គាល់ខ្យល់រ...
ឱ! កោះធំអឺយ...
(បទពាក្យ៧)
(បទពាក្យ៧)
ឱ! ស្រុកកោះធំខ្ញុំស្រណោះ
ជាដែនដីកោះកំណើតជា
ឲ្យស្គាល់សូរ្យសែងមេឃបូព៌ា
ស្គាល់ខ្យល់រងាសិសិរៈ។
ឱ! កោះល្អឆើតធំល្វឹងល្វើយ
ស្រុកកោះធំអឺយខ្ញុំស្នេហ៍អ្នក
ខ្ញុំចាំមិនភ្លេចចិត្តជំពាក់
ស្រុកកោះចាំជាក់ផ្ដល់កំណើត។
ឱ! ដីកោះកើតកំណើតស្នេហ៍
នៅឆ្ងាយណាស់ដែរអាគ្នេយ៍អើត
តែនៅជាប់ឈ្មោះកោះល្អឆើត
ដីផ្ដល់កំណើតរុញឆ្ងាយកោះ។
ឱ! កោះអឺយកោះខ្ញុំមិនភ្លេច
ចិត្តចាំជានិច្ចឥតភ្លេចសោះ
រយលានចងចាំចិត្តស្រណោះ
ចិត្តកួចស្នេហ៍កោះស្មោះយូរលង់ ។
ឱ! ដែនកោះឆើតកំណើតស្នេហ៍
ស្រឡាញ់ពុកម៉ែស្នេហ៍ដំបូង
តែជាប់សិក្សាចិន្ដាផ្សង
នៅក្រុងកូនប៉ងនឹកតែកោះ។
ឱ! ដីកោះអឺយលយឲ្យដល់
ភ្នំពេញនឹកខ្វល់ចិត្តស្រណោះ
លយឲ្យដល់ក្រុងយល់ចិត្តស្មោះ
ឲ្យក្រុងជិតកោះក្បែរពុកម៉ែ។
កោះធំ, ៣០ សីហា ២០១៥
ស្មេរ៖ ហេង-រង្សី
មតិយោបល់