ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០១៥ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ខ្ញុំបានចូលរួមបំពេញកុសលត...
ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០១៥
នៅព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ខ្ញុំបានចូលរួមបំពេញកុសលតាមលំអានប្រពៃណីខ្មែរ។ ខ្ញុំនិងមិត្តរួមថ្នាក់ឯទៀត បានចូលរួមកាន់បិណ្ឌនៅវត្តថាន់។ ក្នុងឱកាសនេះ ខ្ញុំនិងមិត្តរួមក្រុមរបស់ខ្ញុំ បានរៃអង្គាសប្រាក់ដើម្បីចាត់ចែងថ្វាយទានចំពោះព្រះសង្ឃ។ យើងបាននាំយកទេយ្យទាននិងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ។ ពួកយើងមានចិត្តជ្រះថ្លានិងរីករាយជាខ្លាំងក្នុងការបំពេញកិច្ចជាកុសលនេះ។
ក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យក៏បានអញ្ជើញមានប្រសាសន៍ក្រើនរំលឹក ក៏ដូចជាផ្ដល់ដំបូន្មានអប់រំដល់និស្សិតដែលបានចូលរួមក្នុងកិច្ចជាកុសលនេះ។ ខ្ញុំមានសេចក្ដីសោមនស្សរីករាយជាខ្លាំង ក្នុងការត្រងត្រាប់ស្ដាប់ ទទួលយកនូវចំណេះដឹងនិងគំនិតដ៏ល្អៗពីលោកសាស្ត្រាចារ្យ។ ក្នុងនោះដែរ ខ្ញុំបានទទួលនូវអ្វីៗជាច្រើនពីការចែករំលែករបស់លោកសាស្ត្រាចារ្យ ក៏ដូចជាពីការចូលរួមនេះ។ ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យជាតិនិងសាសនាដ៏សំខាន់មួយ ដែលជនជាតិខ្មែរយើងតែងតែប្រារព្ធតាមលំអានប្រពៃណីតាំងពីដើមរៀងមក។ សម្រាប់ខ្ញុំ ខ្ញុំយល់ថា ពិធីទំនៀមបុណ្យមួយនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជាតិខ្មែរទាំងមូល។ បើពិចារណាឲ្យបានល្អិតល្អន់ទៅ ពិធីនេះបានបង្កប់នូវគុណតម្លៃជាច្រើនឥតគណនា។ ការចូលរួមរបស់យើងគ្រប់គ្នា ជាការណ៍មួយដែលបង្ហាញពីគំនិតនិងសកម្មភាពថែរក្សាការពារមរតកវប្បធម៌ប្រពៃណីជាតិនិងសាសនាដ៏ល្អផូរផង់ ដែលបុព្វបុរសបានបន្សល់ទុកមក។ ពិធីនេះផងដែរ ក៏បានបង្កប់នូវអត្ថន័យក្នុងការបណ្ដុះនូវស្មារតីប្រកបការណ៍ជាកុសល ពោលគឺការសន្សំបុណ្យកុសលរបស់ខ្មែរគ្រប់ៗរូប។ អ្វីដែរមិនអាចមើលរំលងបាន គឺពិធីនេះបានបណ្ដុះនូវគំនិតនិងទឹកចិត្តកតញ្ញូ ដែលជាលំអានដែលខ្មែរយើងប្រកាន់យកតាំងពីដើមរៀងមក។ អ្នកគ្រប់គ្នាមានឱកាសបានបំពេញនូវកតវេទិតាធម៌ចំពោះលោកអ្នកមានគុណក្នុងឱកាសនេះ។ លើសពីនេះទៀត ពិធីដ៏ថ្លៃថ្លានេះ បានផ្សព្វផ្សាយបណ្ដុះនូវគុណធម៌ក្នុងសង្គមខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ពិធីនេះ ក៏បានបណ្ដុះផងដែរនូវស្មារតីសាមគ្គីភាពក្នុងរង្វង់គ្រួសារ សហគមន៍ និងសង្គមជាតិ។
ដូចនេះ ក្នុងនាមយើងជាកូនខ្មែរ ត្រូវតែយកចិត្តទុកដាក់ ក៏ដូចជាចូលរួមថែរក្សានូវប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់បុព្វបុរសយើងឲ្យបានគង់វង្ស ស្ថិតស្ថេរចីរកាលតទៅ។

© រក្សាសិទ្ធិគ្រប់យ៉ាង |

មតិយោបល់