ការដឹងគុណនិងតបគុណចំពោះអ្នកមានគុណ គឺជារឿងដ៏សំខាន់ដែលបុគ្គលគ្រប់រូបគួរបំពេញ ក្នុងតម្លៃជាមនុស្សជាតិដែលប្រកបដោយគុណធម៌...
ការដឹងគុណនិងតបគុណចំពោះអ្នកមានគុណ គឺជារឿងដ៏សំខាន់ដែលបុគ្គលគ្រប់រូបគួរបំពេញ ក្នុងតម្លៃជាមនុស្សជាតិដែលប្រកបដោយគុណធម៌និងភាពជាមនុស្សពិតប្រាកដ។ ក្នុងនាមខ្ញុំជាបុគ្គលមួយរូបក្នុងចំណោមនោះដែរ ខ្ញុំបានបំពេញហើយនូវទង្វើដែលជាឧត្ដមធម៌ ពោលគឺការដឹងគុណនិងតបគុណចំពោះអ្នកមានគុណ។
ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយណាស់ ក្នុងការបំពេញនូវកិច្ចដ៏ល្អប្រពៃនេះ។ ទោះបីបើថ្នាក់ប្រវត្តិសាស្ត្រខ្មែរ ក៏ដូចជាលោកសាស្ត្រាចារ្យពុំតម្រូវឲ្យប្រារព្ធនូវកិច្ចគោរពប្រណិប័តន៍តបស្នងគុណអ្នកមានគុណបែបនេះទេ ក៏ខ្ញុំបានបំពេញនូវកិច្ចការនេះរួចទៅហើយ។ ខ្ញុំបានធ្វើហើយនូវអំពើដ៏ល្អនេះ។ ខ្ញុំបានបំពេញដោយការយល់ដល់គុណរបស់លោកយ៉ាងជាក់ច្បាស់។
ក្នុងថ្ងៃនេះដែរ ខ្ញុំបានក្រាបប្រណិប័តន៍លោកទាំងពីរ ប្រកបដោយការយល់ជាក់ច្បាស់ដល់គុណ គឺសេចក្ដីល្អទាំងឡាយដែលលោកបានផ្ដល់មកឲ្យខ្ញុំ។ មិនខុសពីសព្វដងទេ លោកទាំងពីរនៅតែរក្សានូវស្នាមញញឹម ទំនងដែលខ្ញុំអាចយល់បានថា លោកមានសេចក្ដីរីករាយ ព្រោះឃើញកូនប្រុសរបស់លោកម្នាក់នេះជាបុគ្គលដែលប្រកបដោយគន្លងធម៌ ចេះស្គាល់គុណនេះឯង។ លោកទាំងពីរមានសេចក្ដីរីករាយណាស់ ហើយបានផ្ដល់មកវិញនូវពាក្យទូន្មាននិងសព្ទសាធុការពរដល់ខ្ញុំ។ ទឹកចិត្តរបស់លោក គឺចង់ឲ្យតែរូបខ្ញុំជាកូនបានប្រកបដោយសេចក្ដីសុខ មានកេរ្តិ៍ឈ្មោះនៅក្នុងសង្គម ដើម្បីបានជាមរតកដ៏ល្អប្រពៃសម្រាប់ប្រទេសជាតិ។
អ្វីដែលដក់នៅក្នុងគំនិតខ្ញុំ គឺការចេះដឹងគុណនិងតបគុណចំពោះអ្នកមានគុណរមែងជួយឃុំគ្រងរូបខ្ញុំជួបប្រកបតែសេចក្ដីសុខគ្រប់ពេលវេលា។ អ្វីដែលសំខាន់ ខ្ញុំមើលឃើញថានៅមានមនុស្សជាច្រើនដែលពុំទាន់បានបំពេញនូវកិច្ចដ៏ប្រពៃនេះទេ។ បុគ្គលមួយចំនួន ពុំដែលបានថ្វាយបង្គំ ឬគ្រាន់តែលើកដៃសំពះអ្នកមានគុណគេសូម្បីតែម្ដង។ នេះជាការគួរឲ្យសោកស្ដាយខ្លាំងណាស់ក្នុងជីវិត ដែលពួកគេអាស្រ័យដោយគុណរបស់អ្នកមានគុណ ហើយបែរជាពុំបានគោរពប្រណិប័តន៍លោកបែបនេះ។ ខ្ញុំគិតថា អ្វីដែលខ្ញុំបាននិងកំពុងបំពេញធ្វើនេះ ជាការណ៍ដ៏ត្រឹមត្រូវប្រកបដោយភាពជាមនុស្សពិតៗ។ ជាងនេះទៅទៀត ក្នុងនាមជាបុគ្គលដែលបានដឹងបានយល់នូវគុណ ខ្ញុំប្ដេជ្ញាចិត្តថានឹងចូលរួមជួយរំលឹកដាស់តឿនអ្នកដទៃដែលពុំទាន់បានយល់ ពុំទាន់បានបំពេញ ឲ្យបានយល់និងបំពេញនូវកិច្ចដ៏ឧត្តុង្គឧត្ដមនេះតទៅ។
____________________
សាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា មុខវិជ្ជា ប្រវត្តិសាស្ត្រខ្មែរ
បង្រៀនដោយ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា
បន្ទប់ សាលស្រីឌីម
ឆ្នាំសិក្សា ២០១៥

មតិយោបល់