សូមការអត់ទោសពីស្មេរផង ដែលមិនបានសុំការអនុញ្ញាតជាមុន។ ខ្ញុំគ្រាន់តែចង់រក្សាទុកអត្ថបទនេះនៅទីនេះ ព្រោះអត្ថបទនេះនឹងក្លាយ...
សូមការអត់ទោសពីស្មេរផង ដែលមិនបានសុំការអនុញ្ញាតជាមុន។ ខ្ញុំគ្រាន់តែចង់រក្សាទុកអត្ថបទនេះនៅទីនេះ ព្រោះអត្ថបទនេះនឹងក្លាយទៅជាការចងចាំមួយនៃជីវិតរបស់ខ្ញុំ។
"សំណួរគ្មានចម្លើយ"
ជាការពិតណាស់ ពេលវេលាបណ្ដាលឲ្យខ្ញុំបានជួបអ្នក ពេលវេលាបានធ្វើអោយខ្ញុំបានមើលឃើញថាក្នុងចិត្តខ្ញុំមានភាពច្របូកច្របល់យ៉ាងណា៎ អារម្មណ៍ដែលខ្ញុំមានចំពោះអ្នកសុទ្ធសឹងតែអារម្មណ៍បរាជ័យរបស់ជនកំសាកតែប៉ុណ្ណោះ។ តើអ្នកដឹងទេ អតីតកាលបានរុញច្រានខ្ញុំមកដល់ច្រកនិងផ្លូវទាល់ ខ្ញុំសំងំនៅក្នុងបន្ទប់ងងឹត មានស្រមោលពន្លឺថ្ងៃចាំងតាមបង្អួចមកប៉ះផ្ទៃមុខដ៏សោកសង្រេងរបស់ខ្ញុំ រាងកាយខ្ញុំទន់ខ្សោយគ្មានកម្លាំង ក្បាលរបស់ខ្ញុំឈឺនៅពេលគិតម្ដងៗ វាស្ទើរតែប្រេះបែក ដង្ហើមខ្ញុំដកយ៉ាងពិបាកតឹងណែនក្នុងទ្រូងជាពន់ពេក ស្នាមញញឹមដែលធ្លាប់តែមាននៅលើផ្ទៃមុខក៏រលាយបាត់អស់ដួចជាស្បៃអន្ធការ និងផ្ទៃអ័ព្ទនាពេលព្រឹកព្រលឹមដូច្នេះដែរ។ខ្ញុំដឹងអ្នកតែងតែសួរខ្ញុំថា តើខ្ញុំចាត់ទុកអ្នកជាអ្វី? សូម្បីតែខ្ញុំខ្លួនឯងក៏រកប្រភពនៃចម្លើយមិនឃើញនោះដែរ។សូមទោសដែលខ្ញុំដាក់រូបអ្នកនៅក្នុងបេះដូងដែលមិនទៀងទាត់របស់ខ្ញុំ!!
ហើយអ្នកក៏បានសួរខ្ញុំទៀតថា តើខ្ញុំពិតជាចូលចិត្តអ្នកមែនឬទេ? សំណួរនេះ ខ្ញុំក៏នៅតែផ្ដល់ចម្លើយដដែល គឺនៅតែមិនដឹង តើអ្នកណាអាចយល់អោយដល់ជម្រៅនៃដួងចិត្តខ្ញុំបានទៅ!! មានតែពេលវេលាដែលអាចបកស្រាយនូវចម្ងល់របស់អ្នក ហើយត្រូវទ្រាំចាំថា តើអ្នកមានសមត្ថភាពដែរឬទេ ក្នុងការរង់ចាំចម្លើយមួយនេះ។ ខ្ញុំគ្រាន់តែដឹងថាពេលមានអ្នក ខ្ញុំមានសន្តិភាពផ្លូវអារម្មណ៍ មានមនុស្សម្នាក់ចាំស្ដាប់នូររឿងរ៉ាវបរាជ័យរបស់ខ្ញុំជាច្រើន ដោយមិនសើចចំអកមកកាន់រូបខ្ញុំ តែអ្នកដឹងទេ តើអ្នកមានតម្លៃវិសេសអស្ចារ្យកម្រិតណា ការព្រួយបារម្ភរបស់អ្នកបានធ្វើអោយខ្ញុំអាចមើលឃើញតម្លៃដ៏ស្ដួចស្ដើងរបស់ខ្ញុំ ដែលខ្ញុំពុំដែលពើបប្រទះនឹងវាទាល់តែសោះ។
បន្ទាប់មក អ្នកក៏សួរខ្ញុំទៀតថា តើអ្នកពិតជាស្រួលបោកប្រាស់ណាស់មែនទេ? ខ្ញុំពិតជាមិនយល់នូវសំណួរមួយនេះទាល់តែសោះ តែអ្នកគិតថា រាល់ថ្ងៃខ្ញុំចាត់ទុកអ្នកជាវត្ថុ ឧបករណ៍លេងសើច ឬជាកូនក្មេងមែនទេ? មិនដែលទាល់តែសោះ!! តើអ្នកដឹងទេ សម្រាប់ខ្ញុំ អ្នកខុសពីមនុស្សដទៃដែលខ្ញុំធ្លាប់ស្គាល់ ជាការពិតអ្នកដទៃ នៅមុខខ្ញុំគេគ្រាន់តែសម្ដែង ដែលចេះតែបោកបញ្ឆោតខ្ញុំមិនឲ្យមើលឃើញធាតុពិតក្នុងចិត្តរបស់គេ តែអ្នក ហាក់មិនចេះលាក់បាំងនិងមានពុតត្បុតចំពោះខ្ញុំឡើយ ដូច្នេះហើយ តើអោយខ្ញុំបោកប្រាស់អ្នកឬគិតថាអ្នកងាយស្រួលបោកប្រាស់ម្ដេចនឹងកើតទៅ???
វេលាចុងក្រោយបន្ទាប់ពីបានអាននូវអត្ថបទនេះហើយ ខ្ញុំសង្ឃឹមថា អ្នកពិតជាគ្មានការសង្ស័យអ្វីទៀតទេមកលើខ្ញុំ ចង់យល់ពីខ្ញុំ សូមរៀនពីខ្ញុំ នោះអ្នកនឹងអាចស្រាយចម្ងល់ទាំងអស់នេះបានហើយ!កុំទាមទារព្រោះក្នុងខ្ញុំគឺមានតែសម្បករាងកាយតែប៉ុណ្ណោះ បើចង់ស្គាល់ខ្ញុំតោងតាមដានដោយយកចិត្តទុកដាក់ ព្រោះសម្បករាងកាយនោះមិនខុសពីចុង ស្រល់ ឬសុរិយារៀបលិចនោះដែរ៕
Facebook Page: Sunday, August 23, 2017 - 8:29 PM

មតិយោបល់