ហេតុអ្វីចាត់ទុកខ្ញុំត្រឹមមនុស្សកំដរ? កាលបាត់ដំបងចិត្តចងទុក្ខា ស្នេហ៍ប៉ះបុប្ផាផ្កាមានម្ចាស់ថែ ពេលអូនមានទុក្ខរៀមស្...
ហេតុអ្វីចាត់ទុកខ្ញុំត្រឹមមនុស្សកំដរ?
កាលបាត់ដំបងចិត្តចងទុក្ខា
ស្នេហ៍ប៉ះបុប្ផាផ្កាមានម្ចាស់ថែ
ពេលអូនមានទុក្ខរៀមស្ម័គ្រចិត្តក្បែរ
លួងលោមមាសស្នេហ៍ឲ្យល្ហែចិន្ដា។
ពេលអូនសប្បាយឆោមឆាយភ្លេចបង
ព្រោះស្រស់ស្នេហ៍ស្នងមានម្ចាស់រក្សា
អូនទុកបងចោលឲ្យរងទុក្ខា
បងជាតុក្កតាកំដរអូនយំ។
ឥលូវបុប្ផាផ្កាកំពង់ចាម
ដួងចិត្តដិតដាមស្នាមស្នេហ៍មាសម៉ុម
អូនចាត់ទុកបងត្រឹមគ្រឿងបន្លំ
បន្លប់ចិត្តម៉ុមឲ្យស្បើយទុក្ខា។
មតិយោបល់