ឱ! ដួងចន្ទអើយ ខ្ញុំមិនហ៊ានប្រាថ្នាស្នេហាអ្នកទេ។ ត្រឹមបានលួចគយគន់សម្រស់អ្នកពីចម្ងាយ ខ្ញុំពេញចិត្តនិងរីករាយណាស់ទៅហើយ។ ម...
ឱ! ដួងចន្ទអើយ ខ្ញុំមិនហ៊ានប្រាថ្នាស្នេហាអ្នកទេ។ ត្រឹមបានលួចគយគន់សម្រស់អ្នកពីចម្ងាយ ខ្ញុំពេញចិត្តនិងរីករាយណាស់ទៅហើយ។ មានកែវភ្នែកជាច្រើនកំពុងលួចសម្លឹងភក្ត្រាអ្នក ហើយគិតប្រាថ្នាស្នេហាអ្នក ទាំងដែលដឹងថាអ្នកស្ថិតនៅខ្ពស់ហួសឆ្ងាយ ឆ្ងាយហៅមិនឮក៏ដោយ។
ឱ! ដួងចន្ទជាទីស្រឡាញ់នៃជនដោយច្រើនអើយ! តើអ្នកដឹងទេថាក្នុងចំណោមមនុស្សដ៏ច្រើនដែលប្រាថ្នាស្នេហាអ្នក នៅមានមនុស្សម្នាក់ដែលប្រាថ្នាត្រឹមចង់យល់ភក្ត្រាអ្នក ហើយលួចគិតលួចនឹកដល់អ្នកពីចម្ងាយតែម្នាក់ឯង...?
ខ្ញុំប្រាថ្នាត្រឹមបានលួចសម្លឹងវង់ភក្ត្រអ្នករាល់រាត្រី កុំបីមានរនោចឬដុំពពកខ្មៅមកពង្រាត់អ្នកពីរូបខ្ញុំឡើយ។
០៧ កញ្ញា ២០១៧

ឱ! ដួងចន្ទថ្លាជីវាបងអើយ
លង់ស្នេហ៍ស្រីហើយដកពុំរួចទេ
ត្រឹមលួចសម្លឹងឲ្យចិត្តល្ហើយល្ហែរ
រៀមមិនហ៊ានស្នេហ៍ចន្ទរះសែនឆ្ងាយ។
ត្រឹមលួចសម្លឹងលួចនឹកលួចគិត
លួចមើលវរមិត្រគិតពីចម្ងាយ
ឱ! ដួងចន្ទ្រាមនុស្សម្នាទាំងឡាយ
គយគន់ឥតណាយចិត្តកាយស្នេហា។
សូមឲ្យរនោចរុងរោចន៍ភ្លឺច្បាស់
ដូចខាងខ្នើតចាស់យល់ច្បាស់ភក្ត្រា
ឲ្យរៀមបានយល់សម្រស់ចន្ទថ្លា
រៀងរាល់ទិវារាត្រីស្ងប់ស្ងាត់។
ធម្មជាតិទាំងឡាយសប្បាយសាទរ
សូមខ្យល់ជំនោរវាយោបក់ផាត់
ដុំពពកខ្មៅបក់បោកបន្សាត់
កុំឲ្យបាំងបាត់ខានឃើញភក្ត្រចន្ទ។
មតិយោបល់