ការបែងចែកមនុស្សទៅតាមឋានៈ តួនាទី ក្រុម បក្ខ វ័យ ចំណេះដឹង ជាដើមនេះ គ្រាន់តែជារបៀបរបប ឬបែបផែនរបស់សង្គមតែប៉ុណ្ណោះ។ ការណ៍ដែលមនុស្...
ការបែងចែកមនុស្សទៅតាមឋានៈ តួនាទី ក្រុម បក្ខ វ័យ ចំណេះដឹង ជាដើមនេះ គ្រាន់តែជារបៀបរបប ឬបែបផែនរបស់សង្គមតែប៉ុណ្ណោះ។ ការណ៍ដែលមនុស្សប្រកាន់ខ្លួនក្នុងឋានៈ តួនាទី ក្រុម បក្ខ វ័យ ចំណេះដឹង ជាដើម ដូចដែលបានរៀបរាប់មកខាងដើមនេះ ជារឿងដ៏គួរឲ្យសោកស្ដាយខ្លាំងណាស់ ដ្បិតអីយើងសុទ្ធតែជាមនុស្សលោកដែលកើតលើភពផែនដីដ៏ធំល្វឹងល្វើយរួមគ្នា។ ការបែងចែកក្នុងរបៀប បែបផែននេះ ជារឿងធម្មតាក្នុងលោកទៅហើយ តែការប្រកាន់ខ្លួនមិនគួរឲ្យមានឡើយ។ ក្នុងឋានៈជាមនុស្សជាតិដូចគ្នា គ្មានអ្វីដែលគួរប្រកាន់នោះទេ។ ក្នុងន័យនេះ មិនមែនចង់ឲ្យមនុស្សចាត់ទុកគ្នាក្នុងផ្លូវស្មើៗ ឬបោះបង់ចោលនូវការគោរពគ្នានេះទេ។ ផ្ទុយទៅវិញ ការលើកឡើងនេះចង់បង្ហាញពីការគោរពគ្នាដែលប្រាសចាកនូវការប្រកាន់រាប់លានជំពូក ដែលឃាំងមនុស្សឲ្យឃ្លាតចាកពីភាពជាមនុស្សជាតិដូចគ្នា។
មតិយោបល់