$show=/search

$show=phone

$code: Links

$hide=phone

$show=search

រៀន​សូត្រ​ពី​រឿង​នៅ​ជុំ​វិញ​ខ្លួន​...

អរុណសួស្ដី! ម្សិលមិញ ខ្ញុំ​បង្ហោះ​ពាក្យ​លេងសើច​នឹង​មេឃ នៅ​លើ ហ្វេសប៊ុក ថា «មេឃ​ថ្ងៃ​នេះ កើត​ទុក្ខ​ស្អី​ទៀត​ហើយ...? ហ្នឹង​ហើយ...! ប្រាប់​ហើយ...

អរុណសួស្ដី!

ម្សិលមិញ ខ្ញុំ​បង្ហោះ​ពាក្យ​លេងសើច​នឹង​មេឃ នៅ​លើ ហ្វេសប៊ុក ថា
«មេឃ​ថ្ងៃ​នេះ កើត​ទុក្ខ​ស្អី​ទៀត​ហើយ...?
ហ្នឹង​ហើយ...! ប្រាប់​ហើយ​មិន​ចេះ​ស្ដាប់​ទេ ថា​កុំ​ឲ្យ​ទុក​ចិត្ត​ស្រីៗ 😃😃😃😃
ឥលូវ​អ៊ីចឹង​ហ៍...»

ហាស!​ ហាស! អាសូរ​បង​មេឃ​ណាស់ កើត​ទុក្ខ​តាំង​ពី​ម្សិល​មិញ។ ព្រឹក​នេះ បង​មេឃ​បើក​ភ្នែក​ភ្លាម​ ក៏​ស្រែក​ទួញ​យំ​ភ្លាម។ អ្ហា! ចេះ​កើត​ទុក្ខ​អី​តែ​ខ្ញុំ បង​មេឃ​ក៏​គាត់​ចេះ​​យំសោក​កើតទុក្ខ​ដែរ។ មិនមែន​សប្បាយ​ចិត្ត​លើ​គំនរ​ទុក្ខ​របស់​បង​មេឃ​ទេ តែ​ភ្លៀង​ក៏​ល្អ​ដែរ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​ភ្លៀង។ សំឡេង​ភ្លៀង ប្រៀប​បាន​នឹង​សំឡេង​តន្ត្រី​ដែល​ប្រគំ​យ៉ាង​ពីរោះ។ ភ្លៀង បង្កើត​នូវ​ពិភព​ថ្មី​មួយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​រឿង​រ៉ាវ​ជា​ច្រើន។ មនោសញ្ចេតនា ការ​ចងចាំ និង​អារម្មណ៍​ទាំង​ឡាយ ដែល​បាន​កប់​បាត់​ទៅ​ក្នុង​លំហ​នៃ​ពេល​វេលា​ដ៏​វែង​ឆ្ងាយ ត្រូវ​បាន​ផុស​ឡើង​វិញ​ដោយ​សារ​សំឡេង​និង​បរិយាកាស​នៃ​ការ​ស្រែក​ទួញ​យំ​របស់​បង​មេឃ។ ហាស! ហាស! កំពុង​ពណ៌នា​​ពី​បង​មេឃ ឥលូវ​បង​មេឃ​យំ​កាន់តែ​ខ្លាំង​ទៀត​ហើយ។ សំឡេង​នេះ ពីរោះ​ណាស់! មាន​ក្ដី​សុខ​ណាស់!

អត្ថបទ​នេះ​​ នៅ​មិន​ទាន់​ដឹង​ថា​គួរ​ដាក់​ចំណង​ជើង​ថា​ម៉េច​ទេ​...។ គិត​ថា​នឹង​សរសេរ​រៀប​រាប់​ពី​រឿង​រ៉ាវ​ដែល​កើត​ឡើង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ តែ​បែរ​ជា​មក​ជាប់​ចិត្ត​និង​បរិយាកាស​ដ៏​កម្រ​នេះ​​ទៅ​វិញ។ គួរ​និយាយ​ពី​អី​មុន​អ៊ីចេះ​នេះ...

ខ្ញុំ​ក្រោក​ពី​ព្រលឹម​ដូច​សព្វ​ដង...

ទទួលទាន​បាយ​ពេល​ព្រឹក​រួច​រាល់​ភ្លាម ខ្ញុំ​រៀប​ចំ​អីវ៉ាន់​ទៅ​ស្រុក​កំណើត​ភ្លាម។ ខាន​ជិះ​ម៉ូតូ​ទៅ​ស្រុក​តែ​ម្នាក់​ឯង​យូរ​ដែរ​ហើយ...។ មាន​អី...! ម្នាក់​ឯង​ក៏​ល្អ​ដែរ។ ហុកសិប​គីឡូ​ម៉ែត្រ មិន​ឆ្ងាយ​ពេក​ទេ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដ៏​ឯកោ​បែបនេះ។ ហាស! គ្រាន់តែ​ទៅ​ដល់​ភ្លាម​អ្នក​ជិត​ខាង​ខ្ញុំ​ស្រែក​សួរ «អឺ! រង្សី​មក​ទៀត​អ្ហា?»។ អារម្មណ៍​ខ្ញុំ​ហាក់​មិន​បាន​ចាប់​ភ្លឹក​នឹង​សំឡេង​សួរ​ហ្នឹង​សោះ។ ខ្ញុំ​ចុះ​ពី​ម៉ូតូ រួច​អង្គុយ​លើ​គ្រែ​ក្រោម​ផ្ទះ ទើប​ឮ​ពួក​គាត់​ទាំង​ពីរ​នាក់​ជជែក​គ្នា​ពី នីតា។ នីតា សួរ​រក​ខ្ញុំ​តាំង​ពី​ម្សិលមិញ។ "បើ​អ៊ីចឹង​វិញ​ចាំ​ណាស់ តែ​រៀន​អត់​ចាំ​អ៊ីចឹង​សោះ!" យាយ​របស់ នីតា និយាយ​ទាំង​អស់សំណើច​ទៅ​កាន់​ម្ដាយ នីតា ព្រោះ​ហួសចិត្ត​ដែល នីតា ចាំ​ច្បាស់​ពី​ថ្ងៃ​ចុង​សប្ដាហ៍។ ហាស! ហាស! កាល​នៅ​តូច នីតា ខ្លាច​ខ្ញុំ​ណាស់។ លុះ​ក្រោយ​មក នាង​បែរ​ជា​ចូល​ចិត្ត​ខ្ញុំ​ទៅ​វិញ។ នាង​ចូលចិត្ត​មក​និយាយ​លេង​នឹង​ខ្ញុំ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ ព្រោះ​ពេល​និយាយ​នឹង​នាង ខ្ញុំ​ត្រូវ​នាង​ធ្វើ​ឲ្យ​សើច​រហូត។ មក​ដល់​ផ្ទះ ផ្ទះ​ខ្ញុំ​ស្ងាត់​ជ្រងំ ឮ​តែ​សំឡេង​អ្នក​ជិត​ខាង​កំពុង​ជជែក​គ្នា​យ៉ាង​ក្អាកក្អាយ។ មួយ​សន្ទុះ​ក្រោយ​មក ខ្ញុំ​បាន​ឮ​សំឡេង...។ នីតា រត់​មក​លេង​នឹង​ខ្ញុំ ទាំង​ញញឹម​តាំង​ពី​ចម្ងាយ។

- "មក​ពី​រៀន​វិញ​អ្ហា?" ខ្ញុំ​សួរ​ទៅ​កាន់ នីតា។
- "មក​វិញ​ហើយ! ខ្ញុំ​ចង់​បត់​ជើង ហើយ​ក៏​សុំ​អ្នកគ្រូ​មក​ផ្ទះ។" 

ខ្ញុំ​សើច រួច​បន្ត​សួរ​នាង...

- "ហើយ​អត់​ទៅ​វិញ​ទេ​អ្ហ?"
- "អត់​ទៅ​វិញ​អ្ហេ..!"

ខ្ញុំ​នឹក​អស់សំណើច​ជា​ខ្លាំង... ហាស! ចេះ​តែ​មាន​ហើយ នីតា។

នាង​រត់​ទាំង​ត្រហេបត្រហប ការពិត មក​អួត​ពី​អាវ​រងា​របស់​នាង​សោះ។ ខ្ញុំ​មើល​ទៅ​មុខ នីតា...

- "ស្អី​ហ្នឹង! ម៉េច​មាន​ស្នាម​ខ្មៅៗ​ពេញ​មុខ​អ៊ីចឹង?"

នាង​សើច រួច​ឆ្លើយ​នឹង​ខ្ញុំ...

- "ហាស! ហាស! ជ័រ​ស្វាយ​រោល..."
- "ហើយ ម៉េច​អ៊ីចឹង?" ខ្ញុំ​បន្ត​សួរ​នាង។

នាង​សើច ហើយ​បន្លប់​ខ្ញុំ​ឲ្យ​និយាយ​រឿង​ផ្សេង​ពី​នេះ​វិញ ទាំង​ដែល​ខ្ញុំ​ខំ​សួរ​ជីក​ឫស​ជីក​គល់។ ហាស! ហាស! ការពិត ធ្វើ​ដូច នីតា ក៏​ល្អ​ម្យ៉ាង​ដែរ។ រឿង​ណា​ដែល​ធ្វើ​ឲ្យ​យើង​មិន​សប្បាយចិត្ត ក៏​ទុក​មួយ​ដុំ​សិន​ទៅ មិន​ចាំបាច់​រំលឹក​នាំ​តែ​មិន​សប្បាយចិត្ត​ទេ។ បែរ​មក​និយាយ​រឿង​ល្អៗ ដែល​ធ្វើ​ឲ្យ​យើង​សប្បាយចិត្ត​វិញ ទើប​ជា​រឿង​ដែល​សំខាន់។

ល្ខាច​ជិត​យប់​ទៅ​ហើយ នីតា បាន​រត់​មក​លេង​នឹង​ខ្ញុំ​ម្ដង​ទៀត។ នាង​ប្រាប់​ខ្ញុំ​ថា នាង​នឹង​ទៅ​មើល ខនសឺត (Concert) នៅ​យប់​នេះ។ ហាស! និតា ចេះ​អង់គ្លេស​ទៀត...។ ខ្ញុំ​នាំ​នាង​ដើរ​ទៅ​ដើរ​មក នៅ​ខាង​មុខ​ផ្ទះ​ខ្ញុំ។ នាង​សម្លឹង​មើល​ទៅ​ព្រះចន្ទ រួច​និយាយ​ថា «មើល​ន៏! ព្រះ... ចន្ទ​ហ្នឹង ដើរ​តាម​យើង​រហូត...។ ហាស! ហាស! នាង​គិត​ដូច​ខ្ញុំ​កាល​ពី​ក្មេង​ដែរ។ សម្ដី​នាង ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​ពេលវេលា​កាល​ពី​ក្មេង ពេល​ដែល​ខ្ញុំ​ជិះ​កង់​ជាមួយ​បង​ស្រី​ខ្ញុំ ហើយ​បង​ស្រី​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា «ទោះ​ទៅ​ដល់​ទី​ណា​ក៏ដោយ ព្រះចន្ទ​នឹង​ដើរ​តាម​យើង​រហូត»។

ព្រឹក​ឡើង នីតា មក​លេង​នឹង​ខ្ញុំ​ទៀត។ ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្ញុំ​ចូលចិត្ត​ក្មេងៗ​ដល់​ម្ល៉ឹង​សោះ ហើយ​កាន់តែ​មិន​នឹកស្មាន​សោះ​ថា ខ្ញុំ​និង​ក្មេងៗ​ចុះ​សម្រុង​គ្នា​ដល់​ម្ល៉ឹង។ ខ្ញុំ​ដឹង​ថា នីតា មិន​បាន​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​ទេ កាល​ពី​យប់មិញ ទើប​ខ្ញុំ​និយាយ​ចំអន់​នាង ដើម្បី​ឲ្យ​បាន​សើច។

ម្ដាយ​របស់ នីតា ជា​កម្មការិនី​រោងចក្រ​ផ្នែក​ផុង​សម្លៀកបំពាក់។ នីតា និយាយ​ពី​នេះ​ពី​នោះ​មិន​ឈប់ រត់​ផង​ដើរ​ផង​ពេញ​មុខ​ផ្ទះ។ ខ្ញុំ​យក​កៅអី​មក​អង្គុយ ហើយ នីតា ចាប់​ផ្ដើម​សួរ​ខ្ញុំ...

- "(ពូ)...! (ពូ​ឯង) ធ្វើ​ការ​អី​គេ?"

ខ្ញុំ​នឹក​មិន​ឃើញ​ថា ត្រូវ​តប​នឹង​នាង​ថា​ម៉េច​ទេ ព្រោះ​រាល់​ថ្ងៃ​ហ្នឹង គ្មាន​ការងារ​ធ្វើ​ទេ មួយ​ថ្ងៃៗ គិត​តែ​ទៅ​សាលា ចូល​បណ្ណាល័យ ហ្នឹង​ឯង។ នីតា នៅ​តែ​បន្ត​សួរ​ខ្ញុំ...

- "(ពូ)...! (ពូ​ឯង) ធ្វើការអីគេ? (ពូ​ឯង) ផុងអីគេ?"

ខ្ញុំ​ទប់​សំណើច​មិន​បាន ក៏​សើច​យ៉ាង​ខ្លាំង។ ខ្ញុំ​សួរ​ទៅ​នាង​ថា ចុះ​ម៉ែ​អូន​ឯង​ផុង​អី​គេ?

- "ម៉ែ​ខ្ញុំ ផុង​ខោអាវ!" នីតា ឆ្លើយ។

ហាស! ហាស! នាង​ច្រមក់​នេះ ចេះ​និយាយ​អ៊ីចឹង​កើត...។

អ្ហើយ! ការពិត ជីវិត​នេះ​វិល​វល់​មិន​ទៀង​សោះ...។ ទើប​តែ​និយាយ​លេង​ជា​មួយ នីតា យ៉ាង​សប្បាយ ស្រាប់តែ​រឿង​មិនល្អ​កើត​មាន​ភ្លាម​តែ​ម្ដង។ វា​គ្មាន​អី​ធំ​ដុំ​ទេ តែ​កុំព្យូទ័រ​ខ្ញុំ​ត្រូវ​ផឹកទឹក​អស់​ជិត​មួយ​កែវ។ ចង្រៃ​មែន! ខ្ញុំ​ក្ដៅ​ក្រហាយ​តាំង​ពី​ពេល​ហ្នឹង រហូត​មក​ដល់​ភ្នំពេញ នៅ​តែ​មិន​ទាន់​បាត់​ផង។ ស៊យ​អី​ស៊យ​យ៉ាង​នេះ! ជិះ​មក​តាម​ផ្លូវ​ជួប​រឿង​មិន​ល្អ​ជា​ហូរហែ។ គិត​ទៅ ពេល​អារម្មណ៍​មិន​ល្អ នាំ​ឲ្យ​កើត​រឿង​មិន​ល្អ​ត​កន្ទុយ​គ្នា​មិន​ដាច់។ មក​ដល់​ភ្នំពេញ​វិញ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ត្រូវ​គេ​កាត់​ដៃ​ម្ខាង​បោះ​ឲ្យ​ឆ្កែ​ស៊ី។ មួយ​ថ្ងៃ​មួយ​ថ្ងៃ ខ្ញុំ​នៅ​តែ​ជា​មួយ​កុំព្យូទ័រ ឥលូវ កុំព្យូទ័រ​ខ្ញុំ​វា​ចង់​ទៅ​លេង​ពេទ្យ​ហើយ។ ចុង​ក្រោយ ខ្ញុំ​ក៏​សម្រេច​ចិត្ត​នាំ​វា​ទៅ​ផ្ទះ​ជាង ដូរ​ក្ដារ​ចុច (Keyboard) អស់ ២០ ដុល្លារ ទាំង​ព្រឹក។

សរុប​មក អត្ថបទ​ហ្នឹង អត់​ដឹង​និយាយ​ពី​ស្អី​ឲ្យ​ប្រាកដ​ទេ។ អូ! ភ្លេច​ប្រាប់... ចុង​សប្ដាហ៍​កន្លង​ទៅ​ហ្នឹង ត្រូវ​នឹង​ថ្ងៃ​បុណ្យ​សមុទ្រ ដែល​ប្រារព្ធ​នៅ​ខែត្រ​កែប។ អត្ថបទ​នេះ នឹង​ត្រូវ​បញ្ចប់​ដោយ​ពាក្យ​មួយ​ឃ្លា​នេះ​ហើយ...

«មនុស្ស​ប្រមាណ​ជាង​ដប់​ប្រាំ​ម៉ឺន​នាក់ ចូលរួម​ក្នុង​ពិធី​បុណ្យ​សមុទ្រ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ឯ​ខ្ញុំ​ឯណេះ ដេក​ផ្ទះ​ស្អាត...»

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: រៀន​សូត្រ​ពី​រឿង​នៅ​ជុំ​វិញ​ខ្លួន​...
រៀន​សូត្រ​ពី​រឿង​នៅ​ជុំ​វិញ​ខ្លួន​...
https://static.xx.fbcdn.net/images/emoji.php/v9/f51/1/16/1f603.png
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2017/12/weekend-lesion-variety.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2017/12/weekend-lesion-variety.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content