ការពិត ខ្ញុំមានរឿងជាច្រើននៅក្នុងចិត្ត ដែលចង់សរសេរនៅទីនេះ។ មានរឿងជាច្រើនដែលកើតឡើងកាលពីចុងសប្ដាហ៍នេះ។ មានរឿងខ្លះជារឿង...
ការពិត ខ្ញុំមានរឿងជាច្រើននៅក្នុងចិត្ត ដែលចង់សរសេរនៅទីនេះ។ មានរឿងជាច្រើនដែលកើតឡើងកាលពីចុងសប្ដាហ៍នេះ។ មានរឿងខ្លះជារឿងសប្បាយ ហើយរឿងខ្លះទៀតជារឿងដែលខ្ញុំស្អប់មិនចង់ជួប។ រឿងរ៉ាវទាំងនោះ ត្រូវកប់យ៉ាងជ្រៅទៅក្នុងអារម្មណ៍ដ៏សោកសៅរបស់ខ្ញុំ។ ពេលនេះ អារម្មណ៍ខ្ញុំកំពុងព្យាយាមសួរខួរក្បាលខ្ញុំថា «តើអ្នកនឹងលេងសើចជាមួយខ្ញុំអស់មួយជីវិតមែនទេ?»។ រឿងរ៉ាវកាលពីចុងសប្ដាហ៍កន្លងទៅ បានរលុបបាត់ខ្លះៗដោយសារតែអារម្មណ៍មួយនេះ។
ហេតុអ្វីចាត់ទុកខ្ញុំត្រឹមជារបស់សម្រាប់អ្នកលេងសើច? ខ្ញុំស្អប់អារម្មណ៍បែបនេះ! ខ្ញុំជាមនុស្ស មានបេះដូង មានមនោសញ្ចេតនា មានការឈឺចាប់...។ ដឹងទេថា ខ្ញុំស្អប់ការរង់ចាំ? ដឹងទេថា ខ្ញុំស្អប់ការយកមនោសញ្ចេតនាដ៏កម្សត់របស់ខ្ញុំទៅលេងសើច? ហេតុអ្វីជាន់ឈ្លីបេះដូងដ៏បរិសុទ្ធរបស់ខ្ញុំ? ហេតុអ្វីលេងសើចនឹងអារម្មណ៍របស់ខ្ញុំ? តើវាសប្បាយណាស់ទៅឬ? ហេតុអ្វីត្រូវឲ្យខ្ញុំខកចិត្ត?
ខ្ញុំព្យាយាមសើច ហើយនិយាយថា «មិនអីទេ!» តែវាគ្រាន់តែជាការកុហកខ្លួនឯងតែប៉ុណ្ណោះ។ ខ្ញុំបានព្យាយាមឈប់គិត តែអារម្មណ៍នេះនៅតែតាមលងខ្ញុំរហូត។ ខ្ញុំមិនយល់ទេនូវរាល់អ្វីដែលអ្នកបានធ្វើ។ ពេលខ្លះ ធ្វើឲ្យអារម្មណ៍ខ្ញុំសប្បាយ ពេលខ្លះទៀត ធ្វើឲ្យខ្ញុំមិនយល់អ្វីទាំងអស់។ ខ្ញុំមានអារម្មណ៍ថា ហត់នឿយណាស់។ ហត់នឿយនឹងការព្យាយាមយល់ពីអ្នក ហើយពេលខ្លះស្ទើរតែលែងចង់យល់។ បើអ្នកប្រាថ្នាត្រឹមតែលេងសើចនឹងមនោសញ្ចេតនារបស់ខ្ញុំ ខ្ញុំពិតជាខកចិត្តនឹងអ្នកណាស់។ ខ្ញុំអាណិតអារម្មណ៍ខ្លួនឯង ដែលត្រូវក្លាយជាជនរងគ្រោះនៃការលេងសើចរបស់អ្នក។

មតិយោបល់