សៀវភៅនេះ ខ្ញុំទិញតាំងពីពេលដែលខ្ញុំរៀនឆ្នាំទី២ គឺកាលរៀនថ្នាក់ បណ្ដុះគុណធម៌។ ខ្ញុំធ្លាប់អានសៀវភៅនេះចប់ម្ដងរួចមកហើយ។ ពេល...
សៀវភៅនេះ ខ្ញុំទិញតាំងពីពេលដែលខ្ញុំរៀនឆ្នាំទី២ គឺកាលរៀនថ្នាក់ បណ្ដុះគុណធម៌។ ខ្ញុំធ្លាប់អានសៀវភៅនេះចប់ម្ដងរួចមកហើយ។ ពេលខ្ញុំមិនសូវសប្បាយចិត្ត ខ្ញុំយកសៀវភៅនេះនិងសៀវភៅ «Live Lessons For Loving The way You Are» មកអានជារឿយៗ (ដូចដែលខ្ញុំបាននិយាយម្ដងរួចមកហើយនៅក្នុង អត្ថបទមុន) ព្រោះអានសៀវភៅជាភាសាអង់គ្លេសបែបនេះ ធ្វើឲ្យខ្ញុំបានដកដង្ហើមបានស្រួលបន្តិច ហើយក៏ជួយឲ្យអារម្មណ៍ខ្ញុំស្រស់ថ្លាខ្លះដែរ។
សប្ដាហ៍មុន(ចុងសប្ដាហ៍) ខ្ញុំបានទៅលេងស្រុកកំណើត ហើយបានយកសៀវភៅនេះទៅអានផង។ ថាទៅលេងពិតជាទៅលេងមែន... ទៅដល់ទៅពីរថ្ងៃ ខ្ញុំអានសៀវភៅនេះមិនចប់ទៀត។ ខ្ញុំទើបតែយកសៀវភៅនេះមកអានបញ្ចប់នៅព្រឹកមិញនេះឯង។
ខ្ញុំនៅចាំថា ថ្ងៃមុនមិត្តខ្ញុំម្នាក់បានសួរខ្ញុំពីសៀវភៅនេះ។ គេសួរខ្ញុំថា យល់យ៉ាងណាដែរចំពោះសៀវភៅនេះ? ខ្ញុំមិនបាននិយាយអ្វីច្រើនពីខ្លឹមសារក្នុងសៀវភៅនេះទេ ខ្ញុំគ្រាន់តែឆ្លើយថា «ល្អតើ! អ្នកនិពន្ធសរសេរបែបសាមញ្ញ ងាយស្រួលអាន ងាយស្រួលយល់»។
បច្ចុប្បន្ននេះ ខ្ញុំឃើញអ្នកនិពន្ធវ័យក្មេងខ្មែរយើងប៉ុន្មាននាក់ដែរ ដែលសរសេរសៀវភៅជាភាសាអង់គ្លេស។ ខ្ញុំសុំមិនបង្ហាញការយល់ឃើញយ៉ាងណានោះទេចំពោះបញ្ហានេះ។ ខ្ញុំរីករាយ ដែលបានឃើញពីភាពរីកចម្រើននៃការតែងនិពន្ធនិងនិន្នាការនៃការអានមានសន្ទុះកើនឡើង។ ខ្ញុំចង់ឃើញអ្នកនិពន្ធខ្មែរផលិតសៀវភៅឲ្យបានច្រើនទាន់តម្រូវការរបស់អ្នកអាន ដែលកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែសង្កត់ធ្ងន់លើគុណភាពសៀវភៅ ទាំងអត្ថន័យនិងអក្ខរាវិរុទ្ធ។ ខ្ញុំសង្ឃឹមថា ការតែងនិពន្ធនៅកម្ពុជាយើង នឹងរីកចម្រើនតទៅ ហើយការអាននឹងកាន់តែមានសន្ទុះកើនឡើងជាលំដាប់។
សប្ដាហ៍មុន(ចុងសប្ដាហ៍) ខ្ញុំបានទៅលេងស្រុកកំណើត ហើយបានយកសៀវភៅនេះទៅអានផង។ ថាទៅលេងពិតជាទៅលេងមែន... ទៅដល់ទៅពីរថ្ងៃ ខ្ញុំអានសៀវភៅនេះមិនចប់ទៀត។ ខ្ញុំទើបតែយកសៀវភៅនេះមកអានបញ្ចប់នៅព្រឹកមិញនេះឯង។
Cover |

មតិយោបល់