$show=/search

$show=phone

$code: Links

$hide=phone

$show=search

សង្គមសាស្ត្រ​នៃ​អំពើ​ពុករលួយ (ប៉ាន សុធី)

សប្ដាហ៍​មុន ខ្ញុំ​រក​សៀវភៅ​ជា​ភាសា​អង់គ្លេស​បាន​ពីរ-បី​ក្បាល ដែល​សុទ្ធតែ​ទាក់ទង​នឹង​ការ​អប់រំ​ខាង​ផ្នែក​ព្រះពុទ្ធសាសនា។ ក្រៅ​ពី​សៀវភៅ​ជា​ភាស...

សប្ដាហ៍​មុន ខ្ញុំ​រក​សៀវភៅ​ជា​ភាសា​អង់គ្លេស​បាន​ពីរ-បី​ក្បាល ដែល​សុទ្ធតែ​ទាក់ទង​នឹង​ការ​អប់រំ​ខាង​ផ្នែក​ព្រះពុទ្ធសាសនា។ ក្រៅ​ពី​សៀវភៅ​ជា​ភាសា​អង់គ្លេស​ប៉ុន្មាន​ក្បាល​នោះ ខ្ញុំ​នៅ​រក​បាន​សៀវភៅ​នេះ​មួយ​ក្បាល​ទៀត តែ​មិន​បាន​អាន​ភ្លាមៗ​នោះ​ទេ ព្រោះ​រវល់​អាន​សៀវភៅ​ជា​ភាសា​អង់គ្លេស​សិន។ ខ្ញុំ​បាន​ត្រឹម​តែ​កាន់​សៀវភៅ​នេះ​ចុះ​ឡើង​រាល់​ថ្ងៃ ដើម្បី​កំដរ​ដៃ រង់ចាំ​រហូត​អាន​សៀវភៅ​អង់គ្លេស​ទាំង​នោះ​ចប់ ទើប​អាន​សៀវភៅ​នេះ​បន្ត។ សៀវភៅ​នេះ ខ្លី​ដែរ​ទេ ព្រោះ​ថ្ងៃ​នេះ ខ្ញុំ​ចំណាយ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដើម្បី​អាន​សៀវភៅ​នេះ​ឲ្យ​ចប់។
Cover
ខ្ញុំ​គ្រាន់តែ​ឃើញ​សៀវភៅ​នេះ​ភ្លាម ខ្ញុំ​ចាប់អារម្មណ៍​ភ្លាម​តែ​ម្ដង។ អ្នក​ជឿ​ឬ​មិន​ជឿ​ក៏​ហី​ទៅ​ចុះ! ខ្ញុំ​សុំ​និយាយ​ដោយ​ត្រង់​ថា ខ្ញុំ​ស្អប់​អំពើ​ពុករលួយ។ មាន​មនុស្ស​មិន​តិច​ទេ ដែល​និយាយ​ថា​ស្អប់​អំពើ​ពុករលួយ តែ​ដល់​ពេល​កាលៈទេសៈ​មក​ដល់ ក៏​ប្រព្រឹត្ត​ដូច​តែ​គេ​ឯង​ដែរ ភ្លេច​អស់​ពាក្យ​ដែល​ខ្លួន​ធ្លាប់​និយាយ។ ខ្ញុំ​ប្រាកដ​ណាស់​ថា ពេល​នេះ ខ្ញុំ​ស្អប់​អំពើ​ពុករលួយ ហើយ​ខ្ញុំ​ចេះ​តែ​លួច​សួរ​ខ្លួនឯង​ក្នុង​ចិត្ត​ថា តើ​ខ្ញុំ​នឹង​ធ្វើ​ដូចជា​ពួក​គេ​ទេ បើ​ខ្ញុំ​ស្ថិត​ក្នុង​ពេលវេលា​និង​ស្ថានភាព​ដូច​ពួក​គេ​ដែរ? គិត​សព្វៗ​ទៅ សូម្បី​តែ​មនុស្ស​ដែល​នៅ​ក្បែរ​ខ្លួន​ខ្ញុំ ហើយ​ស្និទ្ធស្នាល​នឹង​ខ្ញុំ​បំផុត​នោះ ក៏​កំពុង​ចូលរួម​ដោយ​ប្រយោល​និង​ដោយ​ផ្ទាល់​ខ្លះ​ក្នុង​អំពើ​ពុករលួយ​នេះ​ដែរ។ តែទោះជាយ៉ាងណាក៏ដោយ សម្រាប់​ខ្ញុំ រូបភាព​នៃ​អំពើ​ពុករលួយ នៅ​តែ​ជា​រូបភាព​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​ដដែល។ ខ្ញុំ​គិត​ថា ខ្ញុំ​កើត​មក​ជាមួយ​ភាព​ស្អាតស្អំ​រួច​ស្រេច​ទៅ​ហើយ ហើយ​អ្នក​ទាំង​អស់​គ្នា​ក៏​អាច​គិត​បែប​នេះ​បាន​ដូចជា​ខ្ញុំ​ដែរ។ ខ្ញុំ​តែង​ស្រមៃ​ដល់​រូបភាព​នៃ​សង្គម​មួយ ដែល​ប្រកប​ទៅ​ដោយ​សីលធម៌​និង​គុណធម៌។

សូម​ឲ្យ​សង្គម​ខ្មែរ​បាន​រួចចាក​ផុត​ពី​ជំងឺ​មហារីក​នៃ​អំពើ​ពុករលួយ!


កំណត់សម្គាល់
សៀវភៅ​នេះ​មាន​នៅ​ក្នុង​បណ្ណាល័យ PUC
លេខ​កូដ៖ JC 337 C87 2015

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: សង្គមសាស្ត្រ​នៃ​អំពើ​ពុករលួយ (ប៉ាន សុធី)
សង្គមសាស្ត្រ​នៃ​អំពើ​ពុករលួយ (ប៉ាន សុធី)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_CnTRMkBrnio6bWT9wRXG9d3cDwXncc9LOpQGUBDvkzIDmZsOlFvYkbf7dWTR8bVobRYFzpDMdbBCcc6ng5f81Wc2rvJtO8R5Nztrh4hyphenhyphenPpL5rz4lLL-8ynW8FPgcXnoRA_HKMv-mnXbU/s1600/New+Doc+2018-02-20_1.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_CnTRMkBrnio6bWT9wRXG9d3cDwXncc9LOpQGUBDvkzIDmZsOlFvYkbf7dWTR8bVobRYFzpDMdbBCcc6ng5f81Wc2rvJtO8R5Nztrh4hyphenhyphenPpL5rz4lLL-8ynW8FPgcXnoRA_HKMv-mnXbU/s72-c/New+Doc+2018-02-20_1.jpg
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2018/02/sociology-corruption-pan-sothy.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2018/02/sociology-corruption-pan-sothy.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content