មួយសប្ដាហ៍បានកន្លងផុតទៀតហើយ ដោយគ្មានវត្តមានរបស់អូន។ បងអាចរស់បានដោយគ្មានអូន! ដំបូង បងភ្ញាក់ផ្អើលនឹងខ្លួនឯងដែរ ព្រោះបងមិ...
មួយសប្ដាហ៍បានកន្លងផុតទៀតហើយ ដោយគ្មានវត្តមានរបស់អូន។
បងអាចរស់បានដោយគ្មានអូន!
ដំបូង បងភ្ញាក់ផ្អើលនឹងខ្លួនឯងដែរ ព្រោះបងមិនដែលដឹងទេថា តើបងនឹងអាចរស់ដោយគ្មានវត្តមានអូន បានដោយរបៀបណា? ពីមុន បងមិនដែលគិតទេថា យើងត្រូវឃ្លាតឆ្ងាយពីគ្នា។ បងគ្រាន់តែដឹងថា ពេលវេលាដែលអូននៅក្បែរបង ជាពេលវេលាដែលបងសប្បាយចិត្ត ភ្លេចអស់ទុក្ខកង្វល់ដែលមាន។ ស្នាមញញឹមរបស់អូន ជាសេចក្ដីសុខរបស់បង!
ឥលូវ បងមិនភ្ញាក់ផ្អើលទាល់តែសោះ ដែលបងអាចរស់បានដោយគ្មានវត្តមានរបស់អូន។ វាក្លាយទៅជារឿងធម្មតាសម្រាប់បងទៅហើយ។ ដង្ហើមចេញចូលនៅតែមាន ទោះបីជាបងមានអារម្មណ៍ឯកា នឹកដល់អូនក៏ដោយ។ គ្មានអូន បងនៅតែអាចរស់បាន! គ្រាន់តែថា ពេលមានអូននៅក្បែរ ជីវិតរបស់បងកាន់តែស្រស់បំព្រងឡើងប៉ុណ្ណោះ។
«ស្នេហាជាការស្រលាញ់ដែលទាមទារសេចក្ដីស្រលាញ់តបវិញ» នេះជាអ្វីដែលមនុស្សជាច្រើនបានឲ្យនិយមន័យទៅឲ្យពាក្យថា «ស្នេហា» ទាំងដែលបងក៏ធ្លាប់យល់បែបនេះដែរ ពីមុនមក។ បងមិនហ៊ានថាការយល់ឃើញបែបនេះ ជាការខុសឆ្គងនោះទេ តែសម្រាប់បង បងបានទម្លាក់ចោលនូវការយល់ឃើញនេះហើយ។ ស្រលាញ់អូន... បងមិនរំពឹងសេចក្ដីស្រលាញ់តបមកបងវិញនោះទេ។ ស្រលាញ់អូន ជារឿងរបស់បង; អូនស្រលាញ់បងឬអត់ ជារឿងរបស់អូន។ អ្នកដទៃច្បាស់ជាគិតថាបងឆ្កួតហើយ! ស្រលាញ់មនុស្សម្នាក់ បើមិនប្រាថ្នាចង់បានសេចក្ដីស្រលាញ់តបវិញ តើស្រលាញ់ដើម្បីអ្វី? បើគ្រាន់តែស្រលាញ់អូន មិនប្រាថ្នាការស្រលាញ់តបវិញ ហើយគេថាបងឆ្កួត បងក៏សុខចិត្តឆ្កួតអស់មួយជីវិត មិនចង់ក្លាយជាមនុស្សជានាអ្វីនោះទេ។ បងដឹងថា បងស្រលាញ់អូន, បងចង់ឲ្យអូននៅក្បែរបង, បងសប្បាយចិត្ត ពេលដែលអូនមានវត្តមាននៅក្បែរបង; តែបងមិនទាមទារការចង់បានអ្វីពីអូននោះទេ ត្រឹមតែចង់ឲ្យអូនដឹងថា បងស្រលាញ់អូន, បងចង់ឲ្យអូននៅក្បែរបង, បងសប្បាយចិត្តពេលដែលអូនមានវត្តមាននៅក្បែរបង; យ៉ាងនេះ គ្រប់គ្រាន់ណាស់ទៅហើយ។ ស្នេហារបស់បង ជាស្នេហាដ៏ពិតប្រាកដ ហើយសេចក្ដីស្រលាញ់របស់បង ជាសេចក្ដីស្រលាញ់ដ៏បរិសុទ្ធ គឺស្រលាញ់ពេញបេះដូងរបស់បង។ សេចក្ដីសុខរបស់អូន ជាទឹកសន្សើមផ្សើមជីវិតដ៏សោះកក្រោះរបស់បង។
#ស្រលាញ់

មតិយោបល់