សៀវភៅនេះ ខ្ញុំចាប់ផ្ដើមអានតាំងពីចុងសប្ដាហ៍មុន ហើយទើបតែបានអានចប់នៅល្ងាចនេះឯង។ Cover ដូចដែលខ្ញុំធ្លាប់បញ្ជាក់ប្រាប់...
សៀវភៅនេះ ខ្ញុំចាប់ផ្ដើមអានតាំងពីចុងសប្ដាហ៍មុន ហើយទើបតែបានអានចប់នៅល្ងាចនេះឯង។
ដូចដែលខ្ញុំធ្លាប់បញ្ជាក់ប្រាប់ហើយថា ខ្ញុំមិនសូវបានអានសៀវភៅជាភាសាអង់គ្លេសទេ ភាគច្រើន អានតែសៀវភៅជាភាសាខ្មែរប៉ុណ្ណោះ។ សប្ដាហ៍មុន ខ្ញុំខំដើររកសៀវភៅមកអាន តែខ្ញុំមានអារម្មណ៍ថា គ្មានសៀវភៅជាភាសាខ្មែរណាដែលគួរយកមកអានទៀតទេ។ សៀវភៅមាននៅក្នុងទូជាច្រើន តែខ្ញុំបែរជាមានអារម្មណ៍បែបនេះទៅវិញ។ ភ្លាមនេះ ខ្ញុំក៏នឹកឃើញដល់សៀវភៅជាភាសាអង់គ្លេសដែល ណារីតា (សង្ឃឹមថា អ្នកទាំងអស់គ្នានៅចាំនាង ព្រោះខ្ញុំបានសរសេរច្រើនគួរសមដែរពីនាង) យកមកអានកាលពីថ្ងៃមុន។ ខ្ញុំរកចុះឡើង ឃើញសៀវភៅមួយក្បាលដ៏គួរឲ្យចង់អាន។ សៀវភៅនោះមានចំណងជើងថា «Present Moment Wonderful Moment Mindfulness Verses for Daily Living»។ ខ្ញុំអានសៀវភៅនេះយ៉ាងជក់ចិត្ត ហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយជាខ្លាំង។ ដោយសារតែសៀវភៅនេះហើយ ទើបនាំឲ្យខ្ញុំបន្តអានសៀវភៅ «Ling Dhamma» នេះបន្តទៀត។
ខ្ញុំបាននាំមកនូវអត្ថបទមួយក្នុងសៀវភៅនេះមកចុះផ្សាយ ដែលមានចំណងជើងថា «Make the Heart Good»។ សង្ឃឹមថា អត្ថបទនេះនឹងបានជាប្រយោជន៍សម្រាប់មិត្តអ្នកអានគ្រប់ៗគ្នា។
សូមឲ្យអ្នកគ្រប់គ្នា បានយល់ច្បាស់នូវធម៌ ហើយបានប្រកបដោយសុខសន្តិភាពតទៅ!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 4302 A43 2013
Cover |
ខ្ញុំបាននាំមកនូវអត្ថបទមួយក្នុងសៀវភៅនេះមកចុះផ្សាយ ដែលមានចំណងជើងថា «Make the Heart Good»។ សង្ឃឹមថា អត្ថបទនេះនឹងបានជាប្រយោជន៍សម្រាប់មិត្តអ្នកអានគ្រប់ៗគ្នា។
សូមឲ្យអ្នកគ្រប់គ្នា បានយល់ច្បាស់នូវធម៌ ហើយបានប្រកបដោយសុខសន្តិភាពតទៅ!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 4302 A43 2013
មតិយោបល់