រឿងអត់ប្រយោជន៍... ថ្ងៃនេះ អានសៀវភៅ « សម្ដេចព្រះមហាឃោសនន្ទ ព្រះពុទ្ធក្នុងសមរភូមិ » មិនទាន់ចប់នៅឡើយទេ ព្រោះរវល់តែស៊ីអារម្មណ៍ច្រ...
រឿងអត់ប្រយោជន៍...
ថ្ងៃនេះ អានសៀវភៅ «សម្ដេចព្រះមហាឃោសនន្ទ ព្រះពុទ្ធក្នុងសមរភូមិ» មិនទាន់ចប់នៅឡើយទេ ព្រោះរវល់តែស៊ីអារម្មណ៍ច្រើនពេក។
ឥលូវ និយាយដោយសង្ខេបពីរឿងដែលបានកើតឡើងនៅថ្ងៃនេះ។
ល្ងាចនេះ ខ្ញុំបានជួបនឹងមិត្តចាស់របស់ខ្ញុំម្នាក់ដែលធ្លាប់រៀនជាមួយគ្នា ហើយបែកគ្នាជាយូរមកហើយ។ ខ្ញុំកំពុងតែអានសៀវភៅ ហើយគាត់ក៏ដើរមកសួរខ្ញុំ ព្រោះគាត់ចង់រកសៀវភៅសេដ្ឋកិច្ចជាភាសាអង់គ្លេស។ គាត់ប្រាប់ខ្ញុំថា គាត់ធ្លាប់រៀនជាមួយខ្ញុំ។ គាត់ថាគាត់នៅចាំមុខខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ដូចជាប្រហែលៗមុខគាត់ដែរ តែនៅតែនឹកឃើញមិនច្បាស់សោះ ប្រហែលមកពីបែកគាត់យូរពេកហើយ។ ខ្ញុំប្រាប់គាត់ឲ្យមើលស្លាកដែលបិទជាប់នឹងក្បាលទូ ដើម្បីងាយស្រួលរកតាមផ្នែកនីមួយៗនៃសៀវភៅ។ គាត់ដើររកមើលហើយ ខ្ញុំនៅមិនអស់ចិត្ត ខ្ញុំក៏ដើរទៅប្រាប់គាត់ពីប្រភេទសៀវភៅតាមអក្សរនីមួយៗទៀត។ អូ! ភ្លេចឲ្យឈឹង... គឺភ្លេចសួរឈ្មោះគាត់។ ហាស! ហាស!
ឥលូវ ចូលមករឿងមួយទៀត...
ខ្ញុំថា អ្នកប្រាកដជានៅចាំរឿងដែលខ្ញុំនិយាយកាលពីព្រឹកមិញ គឺនិយាយពី នារីម្នាក់ ដែលខ្ញុំបានជួបនៅបណ្ណាល័យកាលពីម្សិលមិញ។ ល្ងាចនេះ ខ្ញុំបានឃើញនាងម្ដងទៀត នៅក្នុងបណ្ណាល័យ។ នាង ប្រហែលជាមិនបានឃើញខ្ញុំនោះទេ។ ឥលូវ ពណ៌នាពីនាងម្ដងទៀតចុះ។ នាងមានមុខមូល សក់វែងប្រះស្មា។ ចំណុចដែលងាយចំណាំជាងគេ គឺនាងមានកម្ពស់ខ្ពស់ និយាយកំបុតៗ ហើយសំឡេងគ្មានទឹកដមជាមនុស្សស្រីអ្វីបន្តិចទេ។ ល្ងាចនេះ នាងនៅតែពាក់អាវធំពណ៌ខ្មៅពីខាងក្រៅដដែល។ ហាស! ហាស! មិននឹកស្មានសោះថា ការចងចាំរបស់ខ្ញុំនៅល្អគ្រាន់បើដែរ ព្រោះអាចចងចាំនាងបានច្បាស់ដល់ម្ល៉ឹង។ នាងអង្គុយតុនៅខាងមុខខ្ញុំ មិនឆ្ងាយពីខ្ញុំប៉ុន្មានទេ។
ខ្ញុំដើរអានសៀវភៅចុះឡើងនៅចន្លោះទូ រួចក៏មកអង្គុយនៅនឹងតុ។ ខ្ញុំក្រឡេកទៅខាងឆ្វេងដៃខ្ញុំ ឃើញបងស្រីម្នាក់កំពុងអានសៀវភៅ។ សៀវភៅនោះមើលទៅគួរឲ្យចាប់អារម្មណ៍ណាស់។ ខ្ញុំឃើញហើយ ក៏នឹកដល់ពេលដែលនារីម្នាក់នោះទាញសៀវភៅពីដៃខ្ញុំ ដើម្បីមើលចំណងជើងសៀវភៅ។ ហាស! នេះពិតជាជំងឺឆ្លងមែន! ខ្ញុំខិតទៅជិតបងស្រីម្នាក់នោះ ហើយនិយាយថា «សួស្ដីបង! ខ្ញុំសុំមើលចំណងជើងសៀវភៅបន្តិច»។ ខ្ញុំកាន់សៀវភៅនោះ ហើយបែរមកមើលក្របខាងមុខ។ សៀវភៅនោះជាសៀវភៅរបស់លោកម្ចាស់គ្រូ គូ សុភាព។ បងស្រីនោះញញឹម ហើយប្រាប់ខ្ញុំថា សៀវភៅហ្នឹងទិញខ្លួនឯង។ គាត់ចង់និយាយថា សៀវភៅហ្នឹងជាសៀវភៅដែលគាត់ទិញខ្លួនឯង មិនមែនជាសៀវភៅក្នុងបណ្ណាល័យទេ។ ខ្ញុំញញឹមតបសម្ដីគាត់ ហើយក៏ពោលពាក្យ «អរគុណ» គាត់ ហើយខ្ញុំក៏បន្តអានសៀវភៅទៀតនៅចន្លោះទូក្បែរនោះ។ ខ្ញុំដើរអានពីរ-បីជុំ ក៏ត្រឡប់មកតុវិញ ហើយឃើញបងស្រីកំពុងរៀបចំចេញពីបណ្ណាល័យ។ ខ្ញុំញញឹមដាក់គាត់ ហើយគាត់ញញឹមតបខ្ញុំវិញមុននឹងដើរចេញទៅ។ ខ្ញុំសប្បាយចិត្ត ដែលបានជួបជាមួយមនុស្សម្នាក់ទៀតក្នុងថ្ងៃនេះ ដែលជាអ្នកចូលចិត្តការអាន។
ខ្ញុំប្ដូរមកអាននៅចន្លោះទូសៀវភៅម្ដងទៀត។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាតួអង្គម្នាក់នៅក្នុងកុនខ្មោចអ៊ីចឹង។ ខ្ញុំឮសំឡេងដ៏គ្រលួចមកពីខាងណាមិនដឹងទេ។ ខ្ញុំដើរតាមរកសំឡេងដ៏គ្រលួចនោះ ហើយក៏ប្រទះនឹងបងស្រីម្នាក់កំពុងសូត្រកំណាព្យនៅក្បែរនោះ។ ហាស! ហាស! ស្មានតែខ្មោចលង។ ខ្ញុំដើរទៅស្ដាប់ជិតបន្តិចទើបដឹងថា គាត់កំពុងអានកំណាព្យទាក់ទងនឹងព្រះពុទ្ធសាសនា។ ស្ដាប់ទៅពីរោះ កើតក្ដីជ្រះថ្លាណាស់។ ការពិត ខ្ញុំក៏ឧស្សាហសូត្រកំណាព្យទាំងនោះដែរ ព្រោះខ្ញុំចូលចិត្ត ហើយជ្រះថ្លានឹងគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។
សរសេរប៉ុណ្ណឹងបានហើយ!
យប់ជ្រៅដែរហើយ...
រាត្រីសួស្ដី!

មតិយោបល់