សៀវភៅនេះ ខ្ញុំធ្លាប់បានអានម្ដងរួចទៅហើយ តែមិនបានអានដល់ចប់ទេ បានអានត្រឹមតែផ្នែកខ្លះប៉ុណ្ណោះ។ ថ្ងៃនេះ ខ្ញុំចំណាយពេលអស់ជ...
សៀវភៅនេះ ខ្ញុំធ្លាប់បានអានម្ដងរួចទៅហើយ តែមិនបានអានដល់ចប់ទេ បានអានត្រឹមតែផ្នែកខ្លះប៉ុណ្ណោះ។ ថ្ងៃនេះ ខ្ញុំចំណាយពេលអស់ជាច្រើនម៉ោង ដើម្បីអានសៀវភៅនេះឲ្យចប់។
ដូចខ្ញុំធ្លាប់បាននិយាយរួចមកហើយក្នុង អត្ថបទមុន ថា សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ព្រះអង្គជាបុគ្គលមួយរូបដែលខ្ញុំគោរពស្រលាញ់។ ខ្ញុំជាប់ចិត្តនឹងព្រះទ័យករុណារបស់ព្រះអង្គជាខ្លាំង។ ខ្ញុំខិតខំសិក្សារៀនសូត្រតាមព្រះអង្គ ហើយចាត់ទុកព្រះអង្គជានិមិត្តរូបនៃសេចក្ដីករុណា។
ដ្បិតតែសៀវភៅនេះមិនបាននិយាយពីព្រះអង្គឲ្យបានក្បោះក្បាយ ក៏ដោយហោចណាស់ ខ្ញុំបានឈ្វេងយល់ពីព្រះអង្គបានខ្លះដែរ។
ខ្ញុំសូមប្ដេជ្ញាដើរលើមាគ៌ានៃក្ដីករុណា ដោយឥតរាថយឡើយ!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 7935 D35 2013
Cover |

មតិយោបល់