ពេលខ្ញុំអានសៀវភៅ « សម្ដេចព្រះមហាឃោសនន្ទ ព្រះពុទ្ធក្នុងសមរភូមិ » ខ្ញុំបានឃើញអ្នករៀបរៀងសៀវភៅនេះ លើកឡើងពីខ្សែវីដេអូ «ជីវិតបរ...
ពេលខ្ញុំអានសៀវភៅ «សម្ដេចព្រះមហាឃោសនន្ទ ព្រះពុទ្ធក្នុងសមរភូមិ» ខ្ញុំបានឃើញអ្នករៀបរៀងសៀវភៅនេះ លើកឡើងពីខ្សែវីដេអូ «ជីវិតបរិសុទ្ធ»។ ខ្ញុំចាប់អារម្មណ៍ចង់ដឹងពីខ្សែវីដេអូនេះជាខ្លាំង ហើយក៏ខិតខំស្រាវជ្រាវរហូតបានរកឃើញ។ ខ្ញុំឃើញមានវីដេអូពីរ-បីខ្សែ ដែលសុទ្ធតែជាវីដេអូ «ជីវិតបរិសុទ្ធ» នេះ។ វីដេអូដែលខ្ញុំនាំយកមកផ្សាយបន្តនេះ មានគុណភាពច្បាស់ជាងខ្សែវីដេអូនានាដែលខ្ញុំបានស្វែងរកឃើញ។
ខ្ញុំសង្ឃឹមថា វីដេអូនេះនឹងបានជាប្រយោជន៍ចូលរួមក្នុងកិច្ចការស្ថាបនាសុខសន្តិភាពសម្រាប់ជាតិយើងនិងពិភពលោកតទៅ។
សូមដួងព្រលឹងនៃ សម្ដេចព្រះមហាឃោសនន្ទ ជាអម្ចាស់សណ្ឋិតក្នុងបេះដូងនៃមនុស្សខ្មែរគ្រប់រូប។ សូមឲ្យមនុស្សខ្មែរគ្រប់រូបជម្រុះឲ្យអស់នូវចិត្តប្រកបដោយហិង្សា ហើយជំនួសមកវិញដោយដួងចិត្តអហិង្សា ប្រកបដោយក្ដីមេត្តា-ករុណា និងសន្តិភាពតរៀងទៅ។
សូមឲ្យកម្ពុជាជួបតែសន្តិភាពតរៀងទៅ!
មតិយោបល់