ខ្ញុំទើបតែទទួលបានសៀវភៅនេះ នៅពេលរសៀលនេះ ហើយបានអានចប់នៅល្ងាចនេះឯង។ ការពិត ខ្ញុំអានសៀវភៅនេះចប់ទាំងដែលអារម្មណ៍ខ្ញុំមិនស...
ខ្ញុំទើបតែទទួលបានសៀវភៅនេះ នៅពេលរសៀលនេះ ហើយបានអានចប់នៅល្ងាចនេះឯង។ ការពិត ខ្ញុំអានសៀវភៅនេះចប់ទាំងដែលអារម្មណ៍ខ្ញុំមិនស្ងប់សោះ។ ខ្ញុំបានធ្វើរឿងដែលខុសឆ្គងខ្លះៗនៅថ្ងៃនេះ អ៊ីចឹងហើយទើបខ្ញុំមានអារម្មណ៍បែបនេះ។ ខ្ញុំនឹងចំណាយពេលអានសៀវភៅនេះម្ដងទៀតនៅថ្ងៃខាងមុខ។
ដំបូង ខ្ញុំមានការភ្ញាក់ផ្អើលដែរ ដែលបានឃើញកញ្ចប់សៀវភៅដល់ទៅពីរកញ្ចប់។ កញ្ចប់ទីមួយ នៅលើទំព័រដំបូងនៃសៀវភៅមានសរសេរថា «ជូនបងរង្សី :)» ដោយមានភ្ជាប់មកជាមួយនូវកាលបរិច្ឆេទ (07.02.18) និងហត្ថលេខាផង។ កញ្ចប់ទីពីរ ជាសៀវភៅដែលគ្មានសរសេរអ្វីនោះទេ។ សូមផ្ញើពាក្យ អរគុណ តាមរយៈអត្ថបទនេះផង។ មួយក្បាលដែលមានហត្ថលេខាស្មេរនេះ ទុកជាអនុស្សាវរីយ៍រវាងស្មេរនិងខ្ញុំទៅចុះ ហើយមួយក្បាលទៀត ខ្ញុំនឹងយកទៅ តម្កល់ទុកនៅក្នុងបណ្ណាល័យសាលារបស់ខ្ញុំ ទុកគ្រាន់ជាការចូលរួមផ្សព្វផ្សាយស្នាដៃរបស់ស្មេរនិងបានជាការចែករំលែកដល់អ្នកអានទូទៅ។
ខ្ញុំចង់សរសេររម្លឹកពីការស្គាល់គ្នារវាងម្ចាស់ស្នាដៃនេះនិងរូបខ្ញុំបន្តិច ទុកគ្រាន់ជាការចងចាំក្នុងនាមជាមិត្តលើបណ្ដាញសង្គមផង ក៏ដូចជាក្នុងនាមជាមិត្តរួមអាជីពផង។
ការពិត ស្មេរមានអាយុតិចជាងខ្ញុំទេ តែខ្ញុំសុំអនុញ្ញាតហៅស្មេរម្នាក់នេះថាជា បងស្រី ទៅចុះ ព្រោះខ្ញុំធ្លាប់ហៅបែបនេះតាំងតែពីដើមមក។ ខ្ញុំស្គាល់បងស្រីតាមរយៈបណ្ដាញសង្គម Facebook កាលពីពាក់កណ្ដាលឆ្នាំ២០១៧កន្លងទៅ។ ខ្ញុំស្នើសុំគាត់ជាមិត្តលើបណ្ដាញសង្គម Facebook ដោយសារខ្ញុំឃើញបងស្រីមាននាមត្រកូលនិងឈ្មោះដូចខ្ញុំ ហើយកាលនោះ ខ្ញុំឃើញគាត់បង្ហោះសៀវភៅអានជាច្រើនលើ Facebook របស់គាត់។ ខ្ញុំមិនហ៊ាននិយាយថាខ្ញុំជាមនុស្សដែលអានបានច្រើននោះទេ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលចូលចិត្តការអាន និងអានដូចជាយុវជនខ្មែរទូទៅដែរ។ ខ្ញុំគិតថា គាត់ក៏ជាអ្នកស្រលាញ់និងចូលចិត្តការអាន និងអានដូចជារូបខ្ញុំដែរ ហេតុនេះហើយទើបខ្ញុំបានស្គាល់គាត់ជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។ នៅពេលចុងក្រោយនេះ ខ្ញុំមិនបានឃើញគាត់បង្ហោះសៀវភៅអានអ្វីទៀតនោះទេ ជំនួសមកវិញ ខ្ញុំបានឃើញគាត់បង្ហោះនូវកំណាព្យ ដែលពេញដោយមនោសញ្ចេតនាជាច្រើន។ ក្នុងចិត្តខ្ញុំ ខ្ញុំតែងតែលួចសរសើរទេពកោសល្យរបស់បងស្រី ក្នុងការតែងកំណាព្យបែបមនោសញ្ចេតនាបានយ៉ាងល្អនិងគួរឲ្យជក់ចិត្ត។ នៅពេលដែលខ្ញុំអានកំណាព្យរបស់បងស្រីម្ដងៗ រូបភាពនៃមនោសញ្ចេតនាតែងប្រតិដ្ឋឡើងនៅនឹងមុខរបស់ខ្ញុំ ធ្វើឲ្យអារម្មណ៍ខ្ញុំហោះហើរតាមមនោសញ្ចេតនាដ៏រវើរវាយ។ ខ្ញុំពិតជាស្ងើចសរសើរបងស្រីណាស់ នៅក្មេងសោះតែមានទេពកោសល្យអស្ចារ្យយ៉ាងនេះ។ ខ្ញុំរីករាយណាស់ដែលបានស្គាល់បងស្រី!
ខ្ញុំអានសៀវភៅនេះទាំងអារម្មណ៍មិនស្ងប់ ហើយធ្វើឲ្យខ្ញុំនឹកឃើញដល់រឿងផ្ទាល់ខ្លួនរបស់ខ្ញុំមួយចំនួន ដែលបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុន។ ខ្ញុំធ្លាប់ធ្វើឲ្យនារីម្នាក់ស្រក់ទឹកភ្នែក យំខ្លោចផ្សាដោយសារតែខ្ញុំ។ ខ្ញុំធ្លាប់តាមស្រលាញ់នារីម្នាក់ រហូតនាងព្រមស្រលាញ់ខ្ញុំ ហើយខ្ញុំបែរជាអស់ចិត្តស្រលាញ់នាង។ តើនៅមានរឿងគួរឲ្យសោកស្ដាយអ្វីទៀតដែលខ្ញុំធ្លាប់សាង? ខ្ញុំកាន់សៀវភៅនេះនៅនឹងដៃ ហើយស្រមៃដល់អតីតកាលដ៏ឆ្កួតលីលា។ អត្ថបទកំណាព្យរបស់ស្មេរជាច្រើន ធ្វើឲ្យខ្ញុំនឹងដល់រឿងពីអតីតកាល។ ខ្ញុំធ្លាប់គិតថា ការធ្វើឲ្យនារីតែម្នាក់ឈឺចាប់ ក៏ល្មមគ្រប់គ្រាន់នឹងឲ្យមនុស្សប្រុសសោកស្ដាយអស់មួយជីវិតទៅហើយ។ បើអ្នកមិនទាន់បានយល់ពីអារម្មណ៍សោកស្ដាយមួយនេះទេ មិនចាំបាច់សាកល្បងដើម្បីយល់នោះទេ។ ចូរស្រលាញ់ស្មោះស្ម័គ្រនឹងនារីណាម្នាក់ ហើយធ្វើឲ្យនាងស្រក់ទឹកភ្នែកដោយសារក្ដីស្រលាញ់របស់អ្នក ជំនួសឲ្យការធ្វើឲ្យនារីដែលស្រលាញ់អ្នក ស្រក់ទឹកភ្នែកដោយសារភាពឈឺចាប់ដែលអ្នកផ្ដល់ឲ្យនាង។ ទឹកភ្នែកនាងដែលស្រក់ចុះមក សុទ្ធតែនឹងបង្កើតនូវការចងចាំអស់ពេញមួយឆាកជីវិតរបស់នាង តែចូរជ្រើសរើសយកការចងចាំដ៏ល្អរវាងនាងនិងអ្នកចុះ។ និយាយមកដល់រឿងស្នេហាបែបនេះ ខ្ញុំសុំអនុញ្ញាតណែនាំនូវអត្ថបទមួយដែលជាស្នាដៃរបស់លោក(បងប្រុស) សុខ ចាន់ផល សម្រាប់ជាគតិក្នុងការពិចារណាអំពីរឿងស្នេហានេះ។ អត្ថបទខ្លីមួយក្នុងសៀវភៅ «មនោសញ្ចេតនា» មានចំណងជើងថា «តស៊ូឲ្យអ្នកស្រលាញ់» ជាអត្ថបទមួយដែលនឹងអាចផ្ដល់នូវចម្លើយខ្លះៗ សម្រាប់ឲ្យយុវជនទូទៅស្វែងយល់ពីស្នេហានិងដំណើរជីវិតលើវិថីដ៏វែងឆ្ងាយនេះ។ ខ្ញុំសង្ឃឹមថា អត្ថបទនេះនឹងបានជាប្រយោជន៍ជួយឲ្យមិត្តអ្នកអានបានស្វែងរកឃើញនូវចម្លើយមួយសម្រាប់ជីវិតខ្លួនឯង ហើយបន្តដើរលើវិថីជីវិតប្រកបដោយសេចក្ដីសង្ឃឹម។
អូ! ខ្ញុំនឹកឃើញរឿងមួយ ដែលប្រហែលជាអ្នកអានមួយចំនួនក៏ជួបរឿងនេះដូចជាខ្ញុំដែរ។ ខ្ញុំអានដល់ទំព័រមួយនោះ ខ្ញុំស្រាប់តែឆ្ងល់ហើយសួរខ្លួនឯងក្នុងចិត្តថា «យី! ស្មេរចាប់ចុងជួនត្រង់កន្លែងណាអ៊ីចេះ?» ខ្ញុំអានសាចុះសាឡើង ទើបដឹងថា ពាក្យខ្លីៗប៉ុន្មានបន្ទាត់នោះ មិនមែនជាកំណាព្យទេ តែជាប្រយោគពាក្យរាយដែលស្មេរសរសេរអមមកជាមួយកំណាព្យ។ ខ្ញុំអង្គុយសើចម្នាក់ឯង ព្រោះអានយូរៗ សូម្បីតែពាក្យរាយក៏ខ្ញុំប្រឹងរកបែបបទអានជាកំណាព្យ ហើយអង្គុយឆ្ងល់ពីចំណាប់ជួនទៅវិញ។ ហាស! ហាស! ចំមែនហើយ... នេះពិតជាចំជាអ្នកអានមែន។
ខ្ញុំសុំបញ្ចប់ការនិយាយរឿងផ្ទាល់ខ្លួនប៉ុណ្ណឹង ហើយប្ដូរមកនិយាយពីសៀវភៅនេះវិញម្ដង។
ជាដំបូង ខ្ញុំសូមសម្ដែងនូវសេចក្ដីគោរព កោតសរសើរជាខ្លាំងចំពោះស្មេរ ដែលបានខិតខំសិក្សាពីការតែងកាព្យខ្មែរ រហូតចេញជាស្នាដៃសៀវភៅនេះឡើង។ ខ្ញុំមិនបានដឹងច្បាស់នោះទេថា តើតំណក់ទឹកខ្មៅដែលដៅទុកក្នុងសៀវភៅនេះគ្រប់ៗតំណក់ កើតចេញពីរឿងពិតរបស់ស្មេរឬយ៉ាងណា? តែការពិតដូចជាមិនពិត ហើយមិនពិតដូចជាការពិតអ៊ីចឹង សម្រាប់ស្មេរគ្រប់រូប។ ថ្ងៃមុន មិត្តនៅលើបណ្ដាញសង្គម Facebook ម្នាក់បានសរសេរថា «អ្នកនិពន្ធជាអ្នកសរសេររឿងប្រតិដ្ឋដែលជាការពិត»។
ជារួម ខ្ញុំគិតថា សៀវភៅនេះមិនត្រឹមតែជាកម្រងកំណាព្យបែបមនោសញ្ចេតនា សម្រាប់អានកម្សាន្តតែមួយមុខគត់នោះទេ។ សៀវភៅនេះនឹងបានជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃមនោសញ្ចេតនាស្នេហាមួយ ដែលនឹងក្លាយទៅជាមេរៀននិងបទពិសោធន៍សម្រាប់អ្នកអាន។ បើគិតថា នេះជារឿងពិតរបស់ស្មេរ អ្នកអានអាចទាញជាគតិជាមួយតម្លៃអប់រំ ដែលមិនអាចកាត់ថ្លៃបាន។ អ្នកអានគួរយកស្មេរជាគំរូ ទោះឈឺចាប់នឹងសេចក្ដីស្នេហាខ្លាំងប៉ុណ្ណា ត្រូវតែរឹងប៉ឹងហើយតស៊ូរស់តទៅមុខទៀតជាមួយនឹងក្ដីសង្ឃឹម។ អ្នកអានអាចនឹងមើលឃើញថា កំណាព្យដែលជាមត៌ករបស់ដូនតាខ្មែរយើង ជាឱសថដ៏សក្ដិសិទ្ធិ ដែលអាចជួយលួងលោមចិត្តនិងមនោសញ្ចេតនានៃជនគ្រប់រូបឲ្យបានល្ហែល្ហើយពីទុក្ខសោកគ្រប់យ៉ាង។
ខ្ញុំមើលឃើញថា ក្នុងសៀវភៅនេះ មានកំហុសឆ្គងអក្ខរាវិរុទ្ធនិងចុងជួនកំណាព្យដ៏តិចតួចណាស់ ដែលកំហុសឆ្គងទាំងនោះ ជាកំហុសបច្ចេកទេសនៃការវាយអត្ថបទឬកំហុសឆ្គងដោយអចេតនារបស់ស្មេរប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា ការបោះពុម្ពក្រោយៗទៀត នឹងកាន់តែមានភាពសុក្រឹតថែមទៀត។
ខ្ញុំគិតថាចង់សរសេរបន្តទៀតដែរ តែដូចជាជ្រុលម៉ោងច្រើនដែរហើយ។ អ៊ីចឹង! ខ្ញុំសូមបញ្ចប់អត្ថបទនេះត្រឹមនេះទៅចុះ។
សូមឲ្យចន្ទរះបំភ្លឺចិត្តនិងជួយសម្រាលភាពហ្មងសៅរបស់មិត្រអ្នកអានគ្រប់គ្នា ដូចអ្វីដែលស្មេរបានសរសេរស្រាប់នៅក្នុងឃ្លាចុងក្រោយនៃសៀវភៅនេះ។
អរគុណបងស្រី! រីករាយដែលបានស្គាល់...
រាត្រីសួស្ដី!
Cover |
- |

មតិយោបល់