ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ខ្ញុំបានចូលរួមកម្មវិធីបិទបញ្ចប់នៃថ្នាក់ប្...
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥
នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ខ្ញុំបានចូលរួមកម្មវិធីបិទបញ្ចប់នៃថ្នាក់ប្រវត្តិសាស្ត្រខ្មែរ ក្រោមការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យ សំបូរ មាណ្ណរ៉ា និងគណៈអធិបតីជាច្រើនរូបទៀត។ កម្មវិធីដ៏វិសេសនេះត្រូវបានប្រារព្ធឡើងប្រកបដោយជោគជ័យ និងផ្ដល់មកនូវផលប្រយោជន៍ជាច្រើនដល់អ្នកចូលរួម។ កម្មវិធីនេះ ត្រូវបានរៀបចំតាមរបៀបវារៈប្រកបដោយភាពល្អប្រសើរ ដែលបានផ្ដល់ឲ្យអ្នកចូលរួម ទាំងការកម្សាន្តនិងចំណេះដឹង។ ក្រោយពីបានចូលរួមយ៉ាងពេញលេញ ក្នុងកម្មវិធីនេះតាំងពីដើមរហូតដល់ចប់ ខ្ញុំបានទទួលនូវចំណេះដឹងនិងបទពិសោធន៍ជាច្រើនពីសំណាក់លោកសាស្ត្រាចារ្យ គណៈអធិបតី មិត្តនិស្សិត ក៏ដូចជាពីអង្គពិធីទាំងមូល។ ក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យបានមានប្រសាសន៍រំលឹកឡើងវិញនូវ គោលគំនិតនានានៃការសិក្សាថ្នាក់ប្រវត្តិសាស្ត្រខ្មែរនេះ។ លោកបានបន្តក្រើនរំលឹកដល់និស្សិតគ្រប់រូបឲ្យខិតខំប្រឹងប្រែង ដើម្បីជាតិខ្មែរ "ខ្មែរប្រឹងប្រែង ដើម្បីខ្មែរ"។ ជាមួយគ្នានេះដែរ លោកបានមានប្រសាសន៍ផ្ដាំផ្ញើឲ្យនិស្សិតទាំងអស់ប្រកាន់ខ្ជាប់នូវគុណធម៌ ដែលលោកបានបញ្ជាក់ថាជាសំណុំដែលនាំឲ្យបុគ្គលគ្រប់រូបទទួលបានជោគជ័យ។ ចំណុចជាគោល ដែលលោកតែងតែលើកឡើងជារឿយៗគឺ ស្មារតីសាមគ្គីភាពនិងការស្ម័គ្រចិត្ត ត្រូវបានលោកលើកយកមកគូសបញ្ជាក់កាន់តែជាក់ច្បាស់ថែមទៀតនៅថ្ងៃនេះ។ លោកបានពន្យល់បកស្រាយ ចែកចាយដល់និស្សិតប្រកបដោយភាពច្បាស់លាស់ អមដោយការលើកជាឧទាហរណ៍ជាក់ស្ដែង ដែលធ្វើឲ្យនិស្សិតគ្រប់រូប ពិសេសរូបខ្ញុំផ្ទាល់ យល់ជ្រួតជ្រាបកាន់តែច្បាស់នូវស្មារតីសាមគ្គីភាពនិងការស្ម័គ្រចិត្ត។ ក្នុងមានខ្ញុំជាយុវជន ខ្ញុំសូមប្ដេជ្ញាការពារនិងចូលរួមសាបព្រោះនូវវប្បធម៌ដ៏ល្អផូរផង់នេះ ដើម្បីជាប្រយោជន៍ជាតិតទៅ។ ក្នុងឱកាសនេះដែរ ក៏មានការចូលរួមចែករំលែកនិងការផ្ដល់មតិផ្ដាំផ្ញើពីគណៈអធិបតី។ អ្វីដែលសំខាន់ គឺលោកបានដាស់តឿនដល់និស្សិតគ្រប់រូបឲ្យខិតខំប្រឹងប្រែង ដើម្បីបន្សល់ស្នាដៃទុកឲ្យអ្នកជំនាន់ក្រោយ “ដូនតាយើងបានបន្សល់នូវអ្វីជាច្រើនសម្រាប់យើងដែលជាជនជំនាន់ក្រោយ តើយើងនឹងបន្សល់ទុកអ្វីសម្រាប់ជនជំនាន់ក្រោយទៀតដែរ?”។ ក្រៅពីការចែករំលែកនានាពីលោកសាស្ត្រាចារ្យនិងគណៈអធិបតី ក្រុមនិស្សិតយើងបានទទួលភារៈចាប់ឆ្នោត ដើម្បីឆ្លើយសំណួរ។ នេះជាការបង្ហាញនូវសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់និស្សិតយើង ក្នុងការសិក្សារៀនសូត្រប្រកបដោយភាពយកចិត្តទុកដាក់ខ្ពស់។
ខ្ញុំពិតជាមានសេចក្ដីរីករាយណាស់ ចំពោះការបង្កលក្ខណៈឲ្យមានជាកម្មវិធីនេះឡើង។ នេះជាការប្រារព្ធឡើងនូវការជួបជុំ ប្រកបដោយសាមគ្គីភាព ក្នុងន័យចែករំលែកចំណេះដឹងដ៏មានប្រយោជន៍។ ខ្ញុំបានទទួលនូវបទពិសោធន៍និងមេរៀនជាច្រើនពីការចូលរួមក្នុងថ្ងៃនេះ ក៏ដូចជាការសិក្សាថ្នាក់ប្រវត្តិសាស្ត្រខ្មែរអស់រយៈពេលជាងបីខែនេះ។ ក្នុងស្មារតីជាយុវជនមួយរូប ខ្ញុំប្ដេជ្ញាយកចំណេះដឹងដែលទទួលបានទាំងអស់ទៅផ្សព្វផ្សាយបន្ត ដើម្បីជាប្រយោជន៍ដល់អ្នកឯទៀតក្នុងសង្គម។ ក្នុងនាមជាយុវជនខ្មែរ ខ្ញុំសូមប្ដេជ្ញារក្សាការពារស្មារតីសាមគ្គីភាព ស្មារតីស្ម័គ្រចិត្ត រួបរួមគ្នា ប្រឹងគិត ប្រឹងធ្វើ ដើម្បីភាពរីកចម្រើននៃសង្គមជាតិយើង។
____________________

សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
មុខវិជ្ជា ប្រវត្តិសាស្ត្រខ្មែរ
បង្រៀនដោយ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា
បន្ទប់ សាលស្រីឌីម
ឆ្នាំសិក្សា ២០១៥

មតិយោបល់